ព័ត៌មានអន្ដរជាតិ
ការសិក្សា៖ ដង្ហើមរបស់មនុស្ស រួមចំណែកដល់ការឡើងកម្តៅផែនដី
ការដកដង្ហើមរបស់មនុស្ស បានរួមចំណែកដល់ការឡើងកម្តៅផែនដី។ នេះបើយោងតាមការសិក្សាដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី១៤ខែធ្នូក្នុងទស្សនាវដ្តី PLoS One។

អ្នកនិពន្ធអះអាងថា ការរួមចំណែកនៃដង្ហើមរបស់មនុស្សចំពោះបម្រែបម្រួលអាកាសធាតុ មិនអាចមើលស្រាលបានឡើយ ហើយក៏មានប្រយោជន៍ដល់ការសិក្សាបន្ថែមទៀតផងដែរ។
បន្ទាប់ពីការវាស់សមាសធាតុឧស្ម័ននៅក្នុងខ្យល់ដកដង្ហើមរបស់អ្នកសិក្សាចំនួន៣២៨នាក់ ក្រុមអ្នកស្រាវជ្រាវបានសន្និដ្ឋានថា ដង្ហើមមនុស្សរួមចំណែកប្រមាណ ០.០៥% នៃការបំភាយឧស្ម័នមេតាន និង ០.១% នៃនីត្រាតអុកស៊ីដរបស់ចក្រភពអង់គ្លេស។ ឧស្ម័នទាំងពីរនេះ មានសក្តានុពលរួមចំណែកដល់ការឡើងកម្តៅផែនដី ខ្ពស់ជាងកាបូនឌីអុកស៊ីដ (CO2) ទៅទៀត។
ការស្រាវជ្រាវដែលដឹកនាំដោយរូបវិទូបរិយាកាសលោក Nicholas Cowan នៃមជ្ឈមណ្ឌលបរិស្ថានវិទ្យា និងជលសាស្ត្រចក្រភពអង់គ្លេស បានបង្ហាញថា “ដង្ហើមចេញរបស់មនុស្ស អាចមានកំហាប់ខ្ពស់នៃមេតាន និងនីត្រាតអុកស៊ីដ ដែលរួមចំណែកដល់ការឡើងកម្តៅផែនដី។ យើងនឹងជំរុញឲ្យមានការប្រុងប្រយ័ត្ន ពីការបំភាយឧស្ម័នចេញពីមនុស្ស”។

ថ្វីបើ Cowan ពន្យល់ថា “ការរួមចំណែករបស់ CO2 នៅក្នុងដង្ហើមរបស់មនុស្សចំពោះបម្រែបម្រួលអាកាសធាតុគឺសឹងតែសូន្យ ដោយសារតែរុក្ខជាតិស្រូបយកស្ទើរតែទាំងអស់ពេលមនុស្សដកដង្ហើមចេញក៏ដោយ ប៉ុន្តែឧស្ម័នចំនួន ២ ផ្សេងទៀតបានបន្សល់ទុកនៅក្នុងបរិយាកាស”។
លើសពីនេះ អ្នកនិពន្ធការសិក្សាព្រមានថា ការស្រាវជ្រាវរបស់ពួកគេ គឺគ្រាន់តែមើលលើដង្ហើមប៉ុណ្ណោះ ហើយបានអំពាវនាវឲ្យមានការស្រាវជ្រាវបន្ថែមទៀត លើផលប៉ះពាល់សរុបនៃការបំភាយឧស្ម័នរបស់មនុស្ស ព្រោះវាអាចជះឥទ្ធិពលដល់មនុស្សវ័យចំណាស់ និងការផ្លាស់ប្តូររបបអាហារនៅលើភពផែនដី។
សូមបញ្ជាក់ថា ចក្រភពអង់គ្លេស បានប្តេជ្ញាចិត្តអនុវត្តតាមច្បាប់ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ៧៨% ត្រឹមឆ្នាំ២០៣៥ បើធៀបនឹងឆ្នាំ១៩៩០ ហើយប្រជាពលរដ្ឋ ត្រូវបានលើកទឹកចិត្តឲ្យកាត់បន្ថយការប្រើប្រាស់សាច់ ដើម្បីសម្រេចបាននូវគោលដៅនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


