ព័ត៌មានអន្ដរជាតិ
មិនខ្វល់ ចិន សម្របសម្រួលបទឈប់បាញ់ មីយ៉ាន់ម៉ា នៅតែផ្ទុះការប្រយុទ្ធគ្នា
អង្គការសហប្រជាជាតិ (UN) បាននិយាយថា ការវាយប្រហារតាមអាកាសរវាងកម្លាំងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចចំនួន ៣ ក្រុមនៅតែបន្តផ្ទុះមានឡើង បើទោះជាប្រទេសចិនបានខំប្រឹងប្រែងសម្រុះសម្រួលបទឈប់បាញ់ក៏ដោយ ។

ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ បន្ទាប់ពីទីក្រុងប៉េកាំងបានជួយសម្របសម្រួលកិច្ចចរចាសន្តិភាព ហើយភាគីជម្លោះទាំងពីរក៏បានឯកភាពគ្នាបន្តកិច្ចចរចារកសន្តិភាពបន្ថែមទៀតផងដែរ ។
ទោះយ៉ាងណា តំណាងរបស់ប្រទេសចិនមិនបានបង្ហាញព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀង ក៏ដូចជារយៈពេលដែលបទឈប់បាញ់នេះត្រូវបន្ត ឬអស់សុពលភាពនៅពេលណានោះទេ ដោយគ្រាន់តែបញ្ជាក់ថា កិច្ចចរចាមួយផ្សេងទៀតនឹងត្រូវរៀបចំឡើងនៅចុងខែធ្នូនេះ ។

ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រថា ការប្រយុទ្ធនៅតែបន្តផ្ទុះឡើងនៅក្នុងផ្នែកខ្លះនៃភាគខាងកើតរដ្ឋ Shan ហើយយ៉ាងហោចណាស់ជនស៊ីវិល ៣៧៨ នាក់បានស្លាប់បាត់បង់ជីវិត និងជាង ៦៦ ម៉ឺននាក់បានផ្លាស់ទីលំនៅ ចាប់តាំងពីចុងខែតុលាមក ។
គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាដែលបានដណ្ដើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១ កំពុងបាត់បង់ការគ្រប់គ្រងទីក្រុង និងទីស្នាក់ការយោធាជាច្រើននៅជុំវិញប្រទេស ខណៈកាលពីពេលថ្មីៗនេះ សមាជិកជាច្រើននាក់របស់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានទម្លាក់អាវុធសុំចុះចាញ់ ក៏ដូចជាត្រូវបានចាប់ខ្លួនផងដែរក្នុងការប្រយុទ្ធគ្នាតាមតំបន់ព្រំដែនជាមួយក្រុមកងកម្លាំងចម្រុះប្រឆាំងរដ្ឋាភិបាលយោធា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ នាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន នឹងឈប់សម្រាកពីការងាររយៈពេល ៤ ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


