ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន នឹងឈប់សម្រាកពីការងាររយៈពេល ៤ ថ្ងៃ
ប្រភពពីវិមានរដ្ឋាភិបាលថៃបាននិយាយកាលពីថ្ងៃសុក្រថា លោកនាយករដ្ឋមន្រ្តី សេដ្ឋា ថាវីស៊ីន នឹងដាក់ច្បាប់ឈប់សម្រាកទៅលំហែកាយរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២២ ខែធ្នូនេះ ក្រោយពេលវិលត្រឡប់មកកិច្ចប្រជុំកំពូល ជប៉ុន-អាស៊ាន នៅទីក្រុងតូក្យូ ។

ដើមឡើយលោក សេដ្ឋា ថាវីស៊ីន ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុផងដែរនោះ បានដាក់សំណើដំបូងទៅកាន់ខុទ្ទកាល័យ ស្របតាមបទប្បញ្ញត្តិរបស់នាយករដ្ឋមន្ត្រីឆ្នាំ ២០១២ ដោយសុំឈប់សម្រាកពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែធ្នូ ប៉ុន្តែក្រោយមកគាត់បានប្តូរពេលឈប់សម្រាកវិញ ពោលពីម៉ោង ១ រសៀលថ្ងៃទី១៩ ខែធ្នូ ដល់ម៉ោង ១២ ថ្ងៃត្រង់ថ្ងៃទី២២ ខែធ្នូ ។
បច្ចុប្បន្នលោកនាយករដ្ឋមន្ត្រីកំពុងចូលរួមកិច្ចប្រជុំកំពូល ជប៉ុន-អាស៊ាន ក៏ដូចជាដើម្បីរំឭកខួបលើកទី ៥០ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងអាស៊ាន ចាប់ពីថ្ងៃសៅរ៍ទី១៦ ដល់ថ្ងៃចន្ទទី១៨ ខែធ្នូ ។

ស្របពេលជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន គ្រោងនឹងត្រឡប់មកមាតុប្រទេសវិញនៅថ្ងៃចន្ទ ទី១៨ ខែធ្នូ ដោយសារតែនៅព្រឹកថ្ងៃអង្គារ ទី១៩ ខែធ្នូ លោកនឹងធ្វើជាប្រធានកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ហើយឈប់សម្រាកចាប់ពីរសៀលថ្ងៃអង្គារ ទី១៩ ខែធ្នូនោះតែម្ដង ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា លោក សេដ្ឋា ថាវីស៊ីន នឹងទៅសម្រាកលំហែកាយជាមួយក្រុមគ្រួសារនៅភូកេត ខណៈយោងតាមលោក Somkid Chuakong អគ្គលេខាធិការរងរបស់នាយករដ្ឋមន្ត្រីបានថ្លែងថា លោក សេដ្ឋា ថាវីស៊ីន ត្រូវការពេលសម្រាក បន្ទាប់ពីជាប់ដៃធ្វើការងារលំបាកៗ និងមិនសូវមានពេល ចាប់តាំងឡើងជានាយករដ្ឋមន្ត្រីក្នុងពេលជាង ៣ ខែមកនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


