ព័ត៌មានអន្ដរជាតិ
លោក Netanyahu ទុក២ជម្រើស ឲ្យក្រុមហាម៉ាស
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញាប្រយុទ្ធជាមួយក្រុមហាម៉ាសមិនដកដៃ រហូតដល់ចលនាប៉ាឡេស្ទីនមួយនេះបាត់សូន្យពីផែនដី ហើយតំបន់ហ្គាហ្សាលែងរងការគំរាមកំហែងបន្តទៀត ប៉ុន្តែលោកក៏បានឲ្យជម្រើស២ទៅក្រុមហាម៉ាសផងដែរ នោះគឺ ជម្រើសទី១ ពួកគេត្រូវតែចុះចាញ់ ហើយបើពួកគេនៅតែរឹងទទឹង ជម្រើសទី២ គឺពួកគេត្រូវស្លាប់។

ការអត្ថាធិប្បាយរបស់លោកកើតឡើង បន្ទាប់ពីក្រុមហាម៉ាស ច្រានចោលសំណើផ្អាកបាញ់មនុស្សធម៌ថ្មីរយៈពេល ៤០ ថ្ងៃដែលដាក់ដោយទីក្រុងហ្ស៊េរុយសាឡិម ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ៤០ នាក់។
ក្នុងសារជាវីដេអូបង្ហោះលើបណ្តាញសង្គម X, លោក Netanyahu បញ្ជាក់ច្បាស់ៗថា “យើងតស៊ូរហូតដល់ទទួលបានជ័យជម្នះ! សង្គ្រាមនេះគ្មានថ្ងៃចប់ទេ លុះត្រាយើងសម្រេចបានគោលដៅទាំងអស់។ យើងត្រូវកម្ចាត់ក្រុមហាម៉ាសឲ្យរលាយក្លាយជាផេះផង់ និងរំដោះចំណាប់ខ្មាំងរបស់យើងទាំងអស់មកវិញ។ ជម្រើសដែលខ្ញុំស្នើទៅហាម៉ាស គឺសាមញ្ញបំផុត៖ ចុះចាញ់ ឬស្លាប់”។ លោកបន្ថែមថា បន្ទាប់ពីលុបបំបាត់ក្រុមហាម៉ាស អ៊ីស្រាអែលនឹងធានាថា តំបន់ហ្គាហ្សានឹងមិនបង្កការគំរាមកំហែងទៀតទេ ហើយអ្នកដែលគិតថាយើងនឹងបញ្ឈប់ គឺគិតខុសហើយ។
តាមសេចក្តីរាយការណ៍ សារនេះហាក់ដូចជាថតនៅល្ងាចថ្ងៃពុធ បន្ទាប់ពីកិច្ចពិភាក្សាស្តីពីបទឈប់បាញ់មួយ ត្រូវបរាជ័យ។

ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ កាសែត Wall Street Journal រាយការណ៍ថា អ៊ីស្រាអែលស្នើបញ្ឈប់ប្រតិបត្តិការយោធា រយៈពេលមួយសប្តាហ៍ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង និងអនុញ្ញាតឲ្យមានជំនួយមនុស្សធម៌បន្ថែមទៀត ចូលទៅក្នុងតំបន់ប៉ាឡេស្ទីន។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហាម៉ាសបានច្រានចោលសំណើនេះ ហើយទទូចថា កិច្ចពិភាក្សាណាមួយអាចកើតឡើងបាន លុះត្រាអ៊ីស្រាអែល បញ្ឈប់ការវាយលុករបស់ខ្លួន នៅហ្គាហ្សាជាមុនសិន។
គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានចាប់ចំណាប់ខ្មាំងអ៊ីស្រាអែលប្រមាណ២៤០នាក់ ក្នុងអំឡុងការលុកលុយរបស់ខ្លួនកាលពីថ្ងៃទី៧ខែតុលា ដែលឆក់យកជីវិតមនុស្សប្រមាណ១២០០នាក់។
ក្រោយចំណាប់ខ្មាំងមួយចំនួន ត្រូវបានដោះដូរក្នុងអំឡុងបទឈប់បាញ់រយៈពេលមួយសប្តាហ៍កាលពីចុងខែវិច្ឆិកា មកទល់ពេលនេះនៅសល់ចំណាប់ខ្មាំងប្រហែល១២០នាក់ទៀត កំពុងស្ថិតក្នុងដៃក្រុមហាម៉ាស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៧ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ