ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បាញ់ស្រោចមីស៊ីលទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានលើអ៊ុយក្រែន ចាប់តាំងពីសង្គ្រាមផ្ទុះឡើង
មនុស្សចំនួន៣០នាក់ ត្រូវបានសម្លាប់នៅក្នុងអ្វី ដែលអ៊ុយក្រែននិយាយថា ជាការបាញ់ស្រោចមីស៊ីលទ្រង់ទ្រាយធំបំផុតរបស់រុស្ស៊ី មិនធ្លាប់មានសោះចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីខែកុម្ភៈឆ្នាំ២០២២មក។

លើសពីនេះ មនុស្សជាង១៦០នាក់ ក៏ត្រូវរបួសផងដែរ នៅពេលរុស្ស៊ី បើកការវាយប្រហារលើទីក្រុង Kyiv, Odesa, Dnipropetrovsk, Kharkiv និង Lviv កាលពីព្រឹកព្រលឹមថ្ងៃសុក្រ (ពេលវេលានៅអ៊ុយក្រែន)។
ទន្ទឹមនោះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និយាយថា ប្រទេសរុស្ស៊ី បានយកអាវុធស្ទើរតែគ្រប់ប្រភេទចេញពីឃ្លាំងមកប្រើ ដើម្បីកម្ទេចផ្ទះ និងមន្ទីរពេទ្យ ខណៈកងកម្លាំងទ័ពអាកាសអ៊ុយក្រែនក៏និយាយដែរថា ខ្លួនមិនធ្លាប់ឃើញរុស្ស៊ី បាញ់មីស៊ីលច្រើនគ្រាប់ក្នុងពេលតែមួយដូចពេលនេះទេ។

តាមការបញ្ជាក់ពីអ្នកនាំពាក្យកងទ័ពអាកាស, រុស្ស៊ីបានប្រើប្រាស់មីស៊ីលល្បឿនលឿនជាងសំឡេង មីស៊ីលផ្លោងនិងមីស៊ីលបាលីស្ទិក រួមទាំងប្រភេទ X-22 ដែលពិបាកស្ទាក់ចាប់ផងដែរ។ យ៉ាងណា មីស៊ីល និងដ្រូនចំនួន ១១៤ គ្រឿងក្នុងចំណោម ១៥៨ គ្រឿង ត្រូវបាញ់ទម្លាក់។
ការវាយប្រហារនេះកើតឡើង បន្ទាប់ពីកងទ័ពអាកាសអ៊ុយក្រែន បាញ់មីស៊ីលកម្ទេចនាវាចម្បាំងខ្នាតយក្សមួយគ្រឿងរបស់រុស្ស៊ី ដែលកំពុងចូលចតនៅក្នុងកំពង់ផែ Feodosia នៃតំបន់គ្រីមៀ។ ហេតុការណ៍នោះ បានសម្លាប់មនុស្សម្នាក់ និង ៤ នាក់ផ្សេងទៀតរងរបួស ស្របពេល សម្ព័ន្ធមិត្តលោកខាងលិច ចាត់ទុកការវាយប្រហារថា ជាឧបសគ្គដ៏ធំមួយសម្រាប់កងទ័ពជើងទឹករុស្ស៊ី។

បន្ទាប់ពីហេតុការណ៍នោះ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu ក៏បានជូនដំណឹងទៅដល់លោកប្រធានាធិបតី Vladimir Putin អំពីការខូចខាតនាវា។
Novocherkassk គឺជានាវាខ្នាតយក្សដែលអាចប្រើប្រាស់សម្រាប់ដឹកជញ្ជូនទាហាន ក៏ដូចជារថក្រោះ និងរថពាសដែកផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អ៊ុយក្រែន បាញ់មីស៊ីលកម្ទេចនាវាចម្បាំង រុស្ស៊ី ក្រោយសង្ស័យដឹកយន្តហោះដ្រូន និងគ្រឿងផ្ទុះមកពី អ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


