ព័ត៌មានអន្ដរជាតិ
រុស្ស៊ី-អ៊ុយក្រែន ដោះដូរឈ្លើយសឹកទ្រង់ទ្រាយធំ អបអរឆ្នាំថ្មី
ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសកាលពីថ្ងៃពុធទី៣ខែមករាថា កងកម្លាំងរបស់ខ្លួនចំនួន ២៤៨នាក់ត្រូវបានអ៊ុយក្រែនដោះលែងមកវិញ ខណៈទីក្រុងកៀវក៏អះអាងដែរថា កងទ័ពរបស់ខ្លួនចំនួន២៣០នាក់ ក៏ត្រូវបានដោះដូរជាមួយទីក្រុងមូស្គូដែរ។

តាមការបញ្ជាក់ពីភាគីរុស្ស៊ី, ការដោះដូរឈ្លើយសឹកនេះ គឺកើតឡើងក្រោយការចរចាផ្អែកលើទង្វើមនុស្សធម៌ ដែលសម្របសម្រួលដោយប្រទេសអារ៉ាប់រួម។
ក្រោយការដោះលែង គ្រូពេទ្យបានពិនិត្យឈ្លើយសឹករុស្ស៊ី ទាំងរាងកាយនិងសតិអារម្មណ៍ ហើយពួកគេត្រូវកងកម្លាំងលំហអាកាស បញ្ជូនទៅផ្ទះដើម្បីព្យាបាលបន្ត។

ភ្លាមៗក្រោយសេចក្តីប្រកាសរបស់រុស្ស៊ី ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky ក៏បានបង្ហោះនៅលើឆានែល Telegram របស់គាត់ដែរថា “ទាហានអ៊ុយក្រែន២៣០នាក់ ត្រូវបានដោះលែង ជាថ្នូរនឹងគ្នា”។
សូមបញ្ជាក់ថា ការដោះដូរឈ្លើយសឹកកាលពីថ្ងៃពុធ ត្រូវបានគេរាយការណ៍ថាជាការដោះដូរទ្រង់ទ្រាយធំបំផុត ចាប់តាំងពីជម្លោះផ្ទុះឡើង ខណៈការដោះដូរឈ្លើយសឹកជាសាធារណៈ លើកចុងក្រោយនៅដើមខែសីហាឆ្នាំ២០២៣ គឺភាគីទាំងពីរ ដោះដូរទាហានគ្នាត្រឹម២២នាក់ប៉ុណ្ណោះ។

សូមបញ្ជាក់ជាថ្មី នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ រុស្ស៊ី បានបើកប្រតិបត្តិការយោធាពិសេសក្នុងប្រទេសអ៊ុយក្រែន ក្នុងគោលបំណងរំដោះតំបន់ Donbass ព្រោះថាបើយោងតាមភាគីរុស្ស៊ី, នៅទីនោះប្រជាជននៃសាធារណរដ្ឋ Donetsk និង Lugansk បានរស់នៅក្រោមគ្រាប់ផ្លោងរបស់កងកម្លាំងទីក្រុងកៀវ សឹងរាល់ថ្ងៃ។
មិនត្រឹមប៉ុណ្ណឹង ទីក្រុងមូស្គូថែមទាំងអះអាងដែរថា ខ្លួនចង់លុបបំបាត់មនោគមវិជ្ជាណាស៊ី ក៏ដូចជាភាពគ្មានយោធារបស់អ៊ុយក្រែន ទៀតផង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី បាញ់ស្រោចមីស៊ីលទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានលើអ៊ុយក្រែន ចាប់តាំងពីសង្គ្រាមផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


