Connect with us

ព័ត៌មានអន្ដរជាតិ

ឆ្នាំ២០២៤ ទើបបាន១សប្តាហ៍ តែពិភពលោក ជួបរឿងរន្ធត់ដល់ទៅ ៥ 

បានផុស

នៅ

២០២៤ ប្រហែលជាមិនមែនឆ្នាំល្អឡើយសម្រាប់ពិភពលោក ព្រោះថា គ្រាន់តែបើកទំព័រថ្មីភ្លាម មានរឿងរន្ធត់ជាច្រើន បានកើតឡើងរាប់ចាប់ពីគ្រោះធម្មជាតិ ឧបទ្ទវហេតុ នយោបាយ ដល់អំពើភេរវកម្ម។

ថ្ងៃនេះ កម្ពុជាថ្មី សូមបង្ហាញជូនរឿងធំទាំង៥ ដែលអង្រួនពិភពលោកក្នុងរយៈពេលត្រឹម១សប្តាហ៍ ដើមឆ្នាំ២០២៤៖

១. គ្រោះរញ្ជួយដី

នៅរសៀលថ្ងៃចន្ទទី១ខែមករា គ្រោះរញ្ជួយដីកម្រិត៧.៦រ៉ិចទ័រ បានវាយប្រហារខេត្ត អ៊ីស៊ីកាវ៉ា នៃប្រទេសជប៉ុន បណ្តាលឲ្យមានការព្រមានពីរលកយក្សស៊ូណាមិ ហើយគិតត្រឹមថ្ងៃអាទិត្យទី៧ខែមករា មានមនុស្សជាង១០០នាក់ហើយ ត្រូវបានគេរាយការណ៍ថា បាត់បង់ជីវិត, ធ្វើឲ្យវាក្លាយជាគ្រោះរញ្ជួយដីសម្លាប់មនុស្សច្រើនបំផុតក្នុងប្រទេសជប៉ុន គិតចាប់តាំងពីឆ្នាំ២០១៦មក។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. យន្តហោះបុកគ្នា

រញ្ជួយដីកើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ ស្រាប់តែប្រទេសជប៉ុន ជួបហេតុការណ៍មួយទៀត គឺយន្តហោះរបស់ក្រុមហ៊ុន Japan Airlines ប្រភេទ Airbus A350 មួយគ្រឿង បានផ្ទុះឆេះនៅឯអាកាសយានដ្ឋាន Haneda នៃទីក្រុងតូក្យូ បន្ទាប់ពីបុកជាមួយយន្តហោះឆ្មាំសមុទ្រ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកដំណើរសរុប៣៦៧នាក់ និងសមាជិកអាកាសយានិក១២នាក់នៅលើយន្តហោះ ត្រូវបានជម្លៀសចេញដោយសុវត្ថិភាពតាមរយៈច្រកសង្គ្រោះបន្ទាន់ ប៉ុន្តែមនុស្ស ៥នាក់ក្នុងចំណោម ៦នាក់ នៅលើយន្តហោះឆ្មាំសមុទ្រត្រូវបាត់បង់ជីវិត។

(រូបថត៖ AP)

៣. អនុប្រធានក្រុមហាម៉ាស ត្រូវធ្វើឃាត

នៅថ្ងៃអង្គារទី២ខែមករា អនុប្រធានក្រុមហាម៉ាស លោក Saleh al-Arouri ត្រូវគេធ្វើឃាតក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក នៅប្រទេសលីបង់។ លោក Al-Arouri គឺស្ថិតក្នុងចំណោមមនុស្សចំនួន៧នាក់ ដែលត្រូវបានសម្លាប់ក្នុងហេតុការណ៍បំផ្ទុះនៅតំបន់ Dahiyeh ជាយក្រុងបេរូតភាគខាងត្បូង​ ខណៈមន្ត្រីសន្តិសុខលីបង់ប្រាប់ទៅ រ៉យទ័រ និងសារព័ត៌មានផ្សេងទៀតថា យន្តហោះគ្មានមនុស្សបើកនោះ គឺជារបស់អ៊ីស្រាអែល។

លោក Saleh al-Arouri (រូបថត៖ Getty)

៤. ការប៉ងធ្វើឃាត មេបក្សប្រឆាំងកូរ៉េខាងត្បូង

លោក Lee Jae-myung មេបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងដ៏ធំរបស់កូរ៉េខាងត្បូង ត្រូវគេប៉ងធ្វើឃាតដោយចាក់.ក នៅវេលាម៉ោង ១០ និង ២៧ នាទីព្រឹកថ្ងៃអង្គារទី២ខែមករា អំឡុងពេលលោកកំពុងផ្ដល់បទសម្ភាសជាមួយអ្នកសារព័ត៌មាន ក្រោយចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះថ្មីនៅលើកោះ Gadeok នៃទីក្រុង Busan។

លោក Lee Jae-myung (រូបថត៖ Rocked​ Buzz)

៥. អំពើភេរវកម្ម

ការវាយប្រហារភេរវកម្មបំផ្ទុះគ្រាប់បែកនៅថ្ងៃពុធទី៣ខែមករា ក្នុងប្រទេសអ៊ីរ៉ង់ បានសម្លាប់មនុស្សជិត១០០នាក់និងជាង២០០នាក់រងរបួស។ ហេតុការណ៍កើតឡើងនៅទីក្រុង Kerman អំឡុងពេលមនុស្សប្រមូលផ្តុំគ្នាក្នុងពិធីរម្លឹកខួប៤ឆ្នាំនៃការធ្វើឃាត មេបញ្ជាការកំពូលអ៊ីរ៉ង់លោក Qassem Soleimani។ ក្រោយមក ក្រុមរដ្ឋឥស្លាម (IS) បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ៕

(រូបថត៖ Getty)

អត្ថបទ៖ Vann Vann

ចុចអាន៖ ចូលឆ្នាំ២០២៤បានប៉ុន្មានថ្ងៃ ជប៉ុន រងទុក្ខផ្ទួន ស្លាប់មនុស្ស ៦០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

ក្រសួង​ព័ត៌មាន​ និង ​ក្រសួង​ឧស្សាហកម្ម​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ដើម្បី​រួមសហការ​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់​ព័ន្ធ ​បេសកកម្ម និង​គោលនយោបាយរួមតែមួយ

ព័ត៌មានជាតិ៤២ នាទី មុន

អ្នកនាំពាក្យរងក្រសួងការងារ ៖ កម្ពុជា ជាឋានសួគ៌របស់សហជីពជាង៦ពាន់

សន្តិសុខសង្គម៣ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ៥ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ១១ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ៨ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

Sokha Hotels

ព័ត៌មានពេញនិយម