ព័ត៌មានអន្ដរជាតិ
គណៈប្រតិភូ អាមេរិក ហោះទៅ តៃវ៉ាន់ បង្ហាញការគាំទ្រពេញទំហឹងដល់មេដឹកនាំជាប់ឆ្នោតថ្មី
បន្ទាប់ពីលោក Lai Ching-te ឈ្នះឆ្នោតជាប្រធានាធិបតីរបស់តៃវ៉ាន់ជាផ្លូវការហើយនោះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានបញ្ជូនអតីតមន្ត្រីគណៈប្រតិភូទៅកាន់ទីក្រុងតៃប៉ិដើម្បីបង្ហាញសញ្ញាគាំទ្រពេញទីចំពោះដែនកោះប្រជាធិបតេយ្យដែលកំពុងស្ថិតក្រោមការសម្លុតពីសំណាក់ប្រទេសចិន ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei Asia ។

គណៈប្រតិភូអាមេរិកដែលជួបជាមួយលោក Lai និងប្រធានាធិបតីផុតអាណត្តិលោកស្រី Tsai Ing-wen នៅថ្ងៃចន្ទនេះរួមមាន លោក Stephen Hadley អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិកពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០០៩ ក្រោមការកាន់អំណាចរបស់អតីតប្រធានាធិបតីលោក George Bush, អតីតអនុរដ្ឋមន្ត្រីការបរទេសលោក James Steinberg និងលោកស្រី Laura Rosenberger ជានាយកជាន់ខ្ពស់ទទួលបន្ទុកកិច្ចការចិន និងតៃវ៉ាន់ប្រចាំនៅទីក្រុងវ៉ាស៊ីតោន ។
ក្នុងបេសកកម្មលើកនេះដែរ លោក Hadley បាននិយាយថា សហរដ្ឋអាមេរិកកំពុងទន្ទឹងរង់ចាំកិច្ចការបន្តទំនាក់ទំនង តៃវ៉ាន់-អាមេរិក ក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មី ជាពិសេសគឺការធ្វើការងាររួមគ្នាដើម្បីការពារសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ។
អតីតទីប្រឹក្សាសន្តិសុខជាតិរូបនេះបានប្រាប់លោកស្រី Tsai ថា “លទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់ គឺជាគំរូដ៏ភ្លឺស្វាងសម្រាប់ពិភពលោក និងជាជោគជ័យនៃលទ្ធិប្រជាធិបតេយ្យដោយផ្អែកលើតម្លាភាព នីតិរដ្ឋ ការគោរពសិទ្ធិមនុស្ស និងសេរីភាព ។ ខ្ញុំរីករាយដែលមានឱកាសជួបជាមួយលោកស្រីប្រធានាធិបតី Tsai ដើម្បីបញ្ជាក់ជាថ្មីថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់គឺរឹងមាំ មានគោលការណ៍ និងទ្វេភាគី ហើយសហរដ្ឋអាមេរិកនឹងឈរជាមួយមិត្តរបស់យើងមួយនេះ” ។

ចំណែកយោងតាមប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ Focus Taiwan បានចុះផ្សាយផងដែរថា អតីតមន្ត្រីទាំងនោះបានហោះទៅដល់ទីក្រុងតៃប៉ិកាលពីល្ងាចថ្ងៃអាទិត្យ ពោលមួយថ្ងៃ បន្ទាប់ពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាចឈ្នះឆ្នោតអាណត្តិប្រធានាធិបតី ៣ លើកជាប់គ្នាមិនធ្លាប់មានពីមុនមក ។
គួរបញ្ជាក់ថា លោក Lai Ching-te ត្រូវបានពលរដ្ឋផ្ដល់សេចក្ដីទុកចិត្តបោះឆ្នោតឲ្យឈ្នះតំណែងជាប្រធានាធិបតីក្នុងសំឡេងគាំទ្រជិត ៥.៦ លានសំឡេង ឬ ៤០ ភាគរយនៃសំឡេងឆ្នោតបានការ ប៉ុន្តែបក្សកំពុងកាន់អំណាចមួយនេះបានចាញ់សំឡេងឆ្នោតនៅក្នុងអាសនៈសភា ពោលទទួលបានត្រឹម ៥១ អាសនៈប៉ុណ្ណោះក្នុងចំណោម ១១៣ អាសនៈ ខណៈគណបក្ស Kuomintang (KMT) រកបាន ៥២ អាសនៈ ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ អាមេរិក និងចិន ប្រតិកម្មយ៉ាងណាខ្លះ បន្ទាប់ពី តៃវ៉ាន់ ជ្រើសរើសបាន ប្រធានាធិបតីថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


