ព័ត៌មានអន្ដរជាតិ
អាមេរិក និងចិន ប្រតិកម្មយ៉ាងណាខ្លះ បន្ទាប់ពី តៃវ៉ាន់ ជ្រើសរើសបានប្រធានាធិបតីថ្មី
ទីបំផុតតៃវ៉ាន់រកបានមេដឹកនាំថ្មីរបស់ខ្លួនឃើញហើយ បន្ទាប់ពីលោក Lai Ching-te មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ត្រូវបានពលរដ្ឋផ្ដល់សេចក្ដីទុកចិត្តបោះឆ្នោតឲ្យឈ្នះតំណែងជាប្រធានាធិបតីក្នុងសំឡេងគាំទ្រជិត ៥.៦ លានសំឡេង ឬ ៤០ ភាគរយនៃសំឡេងឆ្នោតបានការ ខណៈទាំងថ្នាក់ដឹកនាំសហរដ្ឋអាមេរិក និងចិនសុទ្ធតែចេញមកប្រតិកម្មចំពោះការជ្រើសបានមេដឹកនាំថ្មីនេះ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃអាទិត្យ ទី១៤ ខែមករានេះ ។

លោក Chen Binhua អ្នកនាំពាក្យការិយាល័យចិនទទួលបន្ទុកកិច្ចការតៃវ៉ាន់បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា “ការបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់នៅតែជារឿងចៀសមិនរួច ក្រោយលោក Lai Ching-te ជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់កោះដែលរដ្ឋាភិបាលទីក្រុងប៉េកាំងចាត់ទុកថាជាខេត្តមួយរបស់ខ្លួន” ។
នៅក្នុងសេចក្ដីថ្លែងការណ៍ដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន Xinhua, លោក Binhua បានលើកឡើងទៀតថា ចិនសូមប្រឆាំងយ៉ាងដាច់ខាតចំពោះសកម្មភាព “ឯករាជ្យភាពតៃវ៉ាន់” ព្រមទាំងការជ្រៀតជ្រែកពីបរទេសផងដែរ ជាពិសេសលទ្ធផលឈ្នះឆ្នោតរបស់បក្ស DPP ក៏មិនអាចតំណាងឲ្យសាធារណមតិរបស់ដែនកោះមួយនេះនោះដែរ” ។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតនេះនឹងមិនផ្លាស់ប្តូរ ឬបង្អាក់និន្នាការអភិវឌ្ឍន៍នៃទំនាក់ទំនងនៅឆ្លងច្រកសមុទ្រតៃវ៉ាន់នោះទេ ។ គោលជំហររបស់រដ្ឋាភិបាលទីក្រុងប៉េកាំងស្តីពី “ការបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់” គឺនៅតែស្ថិតស្ថេរ និងចៀសមិនរួចឡើយ ហើយការប្តេជ្ញាចិត្តរបស់យើងគឺ “តាន់ដូចដុំថ្ម” ។
ពាក់ព័ន្ធនឹងលទ្ធផលបោះឆ្នោតនៅតៃវ៉ាន់នេះទៀតសោត លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ក៏បានបង្ហាញពីការយល់ឃើញរបស់លោកផងដែរចំពោះមេដឹកនាំថ្មីរបស់តៃវ៉ាន់ដែលនៅតែក្ដោបក្ដាប់ដោយបក្សកាន់អំណាច ជាពិសេសប្រធានាធិបតីថ្មីរបស់ដែនកោះនេះ ធ្លាក់ទៅលើបុគ្គលដែលចិនចាត់ទុកជាមនុស្សគ្រោះថ្នាក់ និងជាអ្នកបំផ្លាញសន្តិភាព ។

នៅពេលអ្នកសារព័ត៌មាន Reuters ចាក់សួរអំពីជំហររបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនលើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីរបស់តៃវ៉ាន់, លោក Joe Biden និយាយយ៉ាងខ្លីថា “សហរដ្ឋអាមេរិកមិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់នោះទេ” ។ ប៉ុន្តែយ៉ាងណា លោករដ្ឋមន្ត្រីការបរទេស Antony Blinken ក៏បានផ្ញើសារអបអរសាទរចំពោះជ័យជម្នះរបស់លោក Lai ផងដែរ ហើយទីក្រុងវ៉ាស៊ីនតោនមានការប្តេជ្ញាក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅឆ្លងច្រកសមុទ្រតៃវ៉ាន់ រួមទាំងដំណោះស្រាយដោយសន្តិវិធី មិនមានការបង្ខិតបង្ខំ និងការដាក់សម្ពាធណាមួយឡើយ ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ បក្សកាន់អំណាច តៃវ៉ាន់ បន្តឈ្នះឆ្នោតជាប្រធានាធិបតីមែន ប៉ុន្តែចាញ់អាសនៈនៅក្នុងសភា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


