ព័ត៌មានអន្ដរជាតិ
លោក Netanyahu ទាត់ចោលសម្ដី អាមេរិក ឲ្យបង្កើត “រដ្ឋប៉ាឡេស្ទីន” ក្រោយរលត់ភ្លើងសង្គ្រាម
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្រាប់សហរដ្ឋអាមេរិកថា អ៊ីស្រាអែលទាត់ចោលសេណារីយ៉ូបង្កើត “រដ្ឋប៉ាឡេស្ទីន” ក្រោយរលត់ភ្លើងសង្គ្រាម ស្របពេលក៏កំពុងមើលមុខគ្នាលែងចំជាមួយសម្ព័ន្ធមិត្តផងដែរ ពាក់ព័ន្ធនឹងការវាយសន្ធាប់មិនបន្ថូរដៃលើតំបន់ហ្គាហ្សាក្នុងរយៈពេលជាង ៣ ខែនេះ ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃទី១៩ ខែមករានេះ ។

នៅក្នុងសន្និសីទសារព័ត៌មានថ្នាក់ជាតិកាលពីថ្ងៃព្រហស្បតិ៍ លោក Netanyahu នៅតែចិញ្ចឹមចិត្តបន្តដុតបញ្ឆេះភ្លើងសង្គ្រាមរហូតដល់អ៊ីស្រាអែលសម្រេចបានផែនការជ័យជម្នះពេញទីលើក្រុមហាម៉ាស ខណៈទាក់ទិននឹងរឿងបង្កើតរដ្ឋប៉ាឡេស្ទីនវិញ លោកនាយករដ្ឋមន្ត្រីបានចាត់ចែងរួចអស់ទៅហើយ ។
ស្របពេលជាមួយគ្នានេះ សារព័ត៌មានកាតា Al Jazeera ក៏បានរាយការណ៍ដែរថា លោក Netanyahu ចាត់ទុកភ្លើងសង្គ្រាមបច្ចុប្បន្ននេះ មិនមែនជាពេលត្រូវបើកមាត់និយាយអំពីការខ្វះខាតរដ្ឋណាមួយនោះទេ ប៉ុន្តែគួរតែហារស្ដីអំពីរដ្ឋមានបច្ចុប្បន្នទើបជាការប្រសើរ ហើយផែនការតាំងទីលំនៅណាមួយនាពេលអនាគត ត្រូវតែច្របាច់ចូលក្នុងការគ្រប់គ្រងដោយយោធាអ៊ីស្រាអែលលើទឹកដីទាំងអស់នៅប៉ែកខាងលិចនៃទន្លេហ្ស៊កដានី ។

ជាការឆ្លើយតប អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានលោក John Kirby បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា “គ្មានអ្វីផ្លាស់ប្តូរអំពីជំហររបស់លោកប្រធានាធិបតី Joe Biden សម្រាប់ដំណោះស្រាយរដ្ឋពីរនោះទេ ជាពិសេសវានឹងជាផលប្រយោជន៍ដ៏ល្អបំផុត មិនមែនសម្រាប់ត្រឹមតែប្រជាជនអ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ពលរដ្ឋប៉ាឡេស្ទីនដូចគ្នា ។
ពាក់ព័ន្ធនឹងបញ្ហានេះទៀតសោត កាសែតអង់គ្លេស Financial Times បានរាយការណ៍ថា ប្រទេសអារ៉ាប់កំពុងធ្វើការលើផែនការសម្រាប់បទឈប់បាញ់មួយ ហើយប្រសិនបើអ៊ីស្រាអែលឯកភាពលើជំហានឆ្ពោះទៅរកការបង្កើតរដ្ឋប៉ាឡេស្ទីន នោះអារ៉ាប៊ីសាអូឌីត និងប្រទេសដទៃទៀតមិនខ្លាចនឹងជួយតម្រង់ទំនាក់ទំនងការទូតឲ្យមានលក្ខណៈធម្មតាឡើងវិញជាមួយអ៊ីស្រាអែលឡើយ ទោះចាយពេលរាប់ខែក៏ដោយ ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយប្រហារយ៉ាងមិនប្រណីដៃទាំងតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្គាហ្សាស្ទ្រីប ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២៤,៦០០ នាក់ ដែលភាគច្រើនជាកុមារ និងស្ត្រី ហើយជាង ៦១,៨០០ នាក់ផ្សេងទៀតរងរបួស ដើម្បីជាការសងសឹកចំពោះការវាយឆ្មក់របស់ក្រុមហាម៉ាសក្នុងព្រឹត្តិការណ៍ ៧ តុលា ។ ចំណែកខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ បានបាត់បង់ជិវិត ខណៈចំណាប់ខ្មាំងជាង ១៣០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាសដដែល ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ អាល្លឺម៉ង់ ៖ “មិនមែនសុខៗបទឈប់បាញ់នៅហ្គាហ្សា ធ្លាក់មកពីលើមេឃនោះទេ”

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ