ព័ត៌មានអន្ដរជាតិ
ព្យុះព្រិល វាយប្រហារទូទាំងប្រទេស រុស្ស៊ី
កាលពីថ្ងៃសុក្រទី១៥ខែធ្នូ ព្យុះព្រិល បានវាយប្រហារតំបន់នានានៃប្រទេសរុស្ស៊ី ខណៈទីក្រុងមូស្គូត្រូវគ្របដណ្តប់ដោយព្រិលធ្លាក់ខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ និងបង្កជាភាពចលាចលនៅតាមដងផ្លូវសំខាន់ៗ។

យោងតាមអ្នកឧតុនិយម, ព្យុះនេះបាននាំមកនូវព្រិលធ្លាក់ឥតឈប់ជាងមួយថ្ងៃនៅរដ្ឋធានីរុស្ស៊ី ក្នុងអ្វីដែលជាព្យុះព្រិលខ្លាំងបំផុត វាយប្រហារទីក្រុងមូស្គូនារយៈពេល៦០ឆ្នាំ ចុងក្រោយ។

ជាងមួយភាគប្រាំនៃព្រិលធ្លាក់ជាមធ្យមសម្រាប់ខែធ្នូ ត្រូវបានកត់ត្រាក្នុងរយៈពេលត្រឹមតែ២៤ម៉ោងនៅស្ថានីយ៍ព្យាករអាកាសធាតុទូទាំងទីក្រុងមូស្គូ ហើយអ្នកបើកបរយានយន្ត បានព្យាយាមយកមធ្យោបាយធ្វើដំណើររបស់ពួកគេ ចេញពីចំណត។

គេហទំព័រអាកាសធាតុ Gismeteo និយាយថា កម្រិតព្រិលធ្លាក់សរុបនៅខែធ្នូក្នុងទីក្រុងមូស្គូអាចឈានដល់៥០សង់ទីម៉ែត្រ ដែលជាកំណត់ត្រាខ្ពស់បំផុតសម្រាប់ខែនេះ ខណៈកំណត់ត្រាចាស់គឺ ៣២សង់ទីម៉ែត្រ នៅក្នុងខែធ្នូឆ្នាំ១៩១៩។

ស្របពេលជាមួយគ្នានោះ ទូរទស្សន៍រុស្ស៊ីរាយការណ៍ថា សាលារៀនមួយចំនួនក្នុងតំបន់ European Russia ត្រូវបិទដោយសារតែការធ្លាក់ព្រិល។ ក៏មានការកកស្ទះចរាចរណ៍ទ្រង់ទ្រាយធំប្រវែង១០គីឡូម៉ែត្រ នាពេលយប់លើផ្លូវធំរបស់រុស្ស៊ីគឺផ្លូវ M4 ដោយសារព្រិលធ្លាក់ខ្លាំងផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ចិន ជួបអាកាសធាតុត្រជាក់ខ្លាំង ខណៈផ្លូវហាយវេ ត្រូវបិទដោយសារព្រិលនិងទឹកកក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


