ព័ត៌មានអន្ដរជាតិ
បេសកជនសិទ្ធិមនុស្ស UN បង្ហាញថា បើគ្មានអ្នកផ្ដល់សព្វាវុធ យោធា មីយ៉ាន់ម៉ា នឹងទន់ខ្សោយ
បេសកជនសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Tom Andrews បាននិយាយនៅថ្ងៃចន្ទ ទី២៩ ខែមករា នេះថា យោធារបស់មីយ៉ាន់ម៉ាកាន់តែ មានភាពទន់ខ្សោយទៅៗ អស់ជាច្រើនខែមកហើយ ប៉ុន្តែវានៅតែធ្វើឱ្យមានបញ្ហាកាន់តែច្រើនសម្រាប់ប្រជាជនមីយ៉ាន់ម៉ា ប្រសិនបើមិនមានដំណោះស្រាយ។
លោកបានកត់សម្គាល់ ថា ចាប់តាំងពីខែតុលាមក យោធាក្នុងប្រទេសមីយ៉ាន់ម៉ា បានបាត់បង់ទាហានជាង ៤ពាន់នាក់ ដែលបានចុះចាញ់ ឬរត់ចោលស្រុក ហើយយោធាក៏បានបាត់បង់ទឹកដីដែលខ្លួនធ្លាប់គ្រប់គ្រងផងដែរ។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសមីយ៉ាន់ម៉ា លោក Andrews បានប្រាប់ CNA ថា ចាប់តាំងពីរដ្ឋប្រហារជិតបីឆ្នាំមុនមក មានមនុស្ស ២.៣ លាននាក់ត្រូវបានផ្លាស់ទីលំនៅ ហើយមនុស្ស ១៨.៦ លាននាក់ផ្សេងទៀត ត្រូវការជំនួយមនុស្សធម៌យ៉ាងខ្លាំង ។ លោកបន្តថា កាលពីឆ្នាំមុន កុមារមីយ៉ាន់ម៉ាជាង ១ម៉ឺននាក់ បានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភក្នុងកម្រិតមួយដ៏ធ្ងន់ធ្ងរ។
ពាក់ព័ន្ធទៅនឹង ការយល់ឃើញរបស់លោក Andrews ទៅនឹងស្ថានភាពរបស់ មីយ៉ាន់ម៉ា ទៅពេលអនាគត លោកថា គោលដៅរបស់មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing គឺដើម្បីបន្តកាន់អំណាច ហើយទាមទារឱ្យមានអ្នកទទួលស្គាល់ភាពស្របច្បាប់របស់គាត់ ទាំងលុយកាក់ និងអាវុធ។ លោក Andrews បានកត់សម្គាល់ថា ប្រភពអាវុធលេខមួយសម្រាប់របបយោធាមីយ៉ាន់ម៉ា គឺរុស្ស៊ី។
បេសកជនសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ រូបនេះ បានបន្តថា ទោះជាយ៉ាងណាក៏ដោយសព្វថ្ងៃនេះ មានប្រទេសផ្សេងៗ កំពុងកាត់បន្ថយការផ្គត់ផ្គង់សព្វាវុធ និងប្រាក់ទៅឱ្យយោធាលោក Min Aung Hlaing យ៉ាងខ្លាំង ដូច្នេះសម្រាប់របាយការណ៍នាពេលខាងមុខ បានបង្ហាញថា របបយោធានឹងកាន់តែទន់ខ្សោយ ។
លោក Andrews និយាយយ៉ាងដូច្នេះថា “ប្រជាជនមីយ៉ាន់ម៉ាបានធ្វើការងារមិនគួរឱ្យជឿក្នុងការធ្វើការដើម្បីយុត្តិធម៌ និងសិទ្ធិមនុស្ស សម្រាប់អនាគតប្រទេសរបស់ពួកគេ ប៉ុន្តែពួកគេត្រូវការសហគមន៍អន្តរជាតិដើម្បីឈរជាមួយ។ វិធីដ៏ល្អបំផុតដែលយើងអាចធ្វើបានគឺព្យាយាមបញ្ឈប់លំហូរចូលនៃអាវុធ និងធនធានដែលយោធា ត្រូវការដើម្បីទ្រទ្រង់ខ្លួនឯង” ៕
ដោយ ៖ ប៉ោ កុសល
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


