ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ថា នឹងមិនដកទ័ពចេញពីហ្កាហ្សាឡើយ ដរាបណាខ្លួនមិនទាន់ទទួលជ័យជម្នះ
ក្រុមហាម៉ាសបាននិយាយ នៅថ្ងៃអង្គារ ទី៣០ ខែមករា នេះថា ខ្លួនកំពុងពិចារណាលើសំណើបទឈប់បាញ់ថ្មីក្នុងសង្គ្រាមជាមួយអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ប៉ុន្តែផ្ទុយទៅវិញបែជានាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា កងកម្លាំងរបស់គាត់នឹងមិនដកខ្លួនចេញនោះទេ រហូតដល់ពួកគេសម្រេចបាននូវជ័យជំនះ ។

នៅតំបន់ហ្គាហ្សាផ្ទាល់ ការប៉ះទង្គិចគ្នារវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមយុទ្ធជនហាម៉ាស នៅភាគខាងជើងនៃតំបន់ជុំវិញ បានបង្ខំឱ្យប្រជាជនប៉ាឡេស្ទីនជាច្រើននាក់បន្ថែមទៀត ភៀសខ្លួនទៅកាន់តំបន់ដែលមានសុវត្ថិភាព ហើយផ្នែកភាគខាងត្បូងនៃតំបន់ឆ្នេរត្រូវបានវាយប្រហារដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ។
អង្គការសុខភាពពិភពលោកបាននិយាយថា ការប្រយុទ្ធគ្នាកាន់តែខ្លាំងនៅជុំវិញមន្ទីរពេទ្យធំជាងគេនៅហ្គាហ្សា គឺមន្ទីរពេទ្យ Nasser ដែលត្រូវបានហ៊ុំព័ទ្ធដោយទាហានអ៊ីស្រាអែល។
សំណើឈប់បាញ់គ្នាបានធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សាក្នុងទីក្រុងប៉ារីសដែលមានការចូលរួមពីនាយក CIA លោក William Burns នាយករដ្ឋមន្ត្រីប្រទេសកាតា ប្រធានសេវាស៊ើបការណ៍សម្ងាត់ Mossad របស់អ៊ីស្រាអែល និងជាប្រធានចារកម្មអេហ្ស៊ីប។
មេដឹកនាំក្រុមហាម៉ាស់លោក Ismail Haniyeh បាននិយាយថា គាត់កំពុងសិក្សាផែនការនេះ ហើយនឹងទៅទីក្រុងគែរ ដើម្បីពិភាក្សាអំពីរឿងនេះបន្ថែមទៀត។ លោកបាននិយាយថា អាទិភាពសម្រាប់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនគឺដើម្បីបញ្ចប់ការវាយលុករបស់អ៊ីស្រាអែល ហើយ ឥឡូវនេះគឺនៅក្នុងខែទី ៤ ហើយនៃសង្គ្រាមជាមួយអ៊ីស្រាអែល។ លោកបន្ថែមថា អ្វីដែលជាក្ដីរំពឹងនោះ គឺជាការធានាបាននូវការដកទ័ពអ៊ីស្រាអែលទាំងស្រុងចេញពីតំបន់ហ្គាហ្សា។

ផ្ទុយទៅវិញ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បែជាបាននិយាយក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់តំបន់ West Bank ថា អ៊ីស្រាអែលនឹងមិនសម្របសម្រួលទាំងដែលមិនទាន់ទទួលបានជ័យជម្នះនោះទេ ។ ក្នុងន័យនេះលោក Benjamin Netanyahu បានបញ្ជាក់ថា “ជ័យជម្នះ” គឺសំដៅដល់ ការកម្ទេចក្រុមហាម៉ាស់, បញ្ជូនចំណាប់ខ្មាំងរបស់អ៊ីស្រាអែលទាំងអស់មកវិញ ហើយធានាថា តំបន់ហ្គាហ្សានឹងមិនបង្កការគំរាមកំហែងដល់អ៊ីស្រាអែលទៀតទេ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
ប្រភព÷ CNA
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


