ព័ត៌មានអន្ដរជាតិ
លោក ពូទីន៖ យន្តហោះដឹកឈ្លើយសឹកអ៊ុយក្រែន ត្រូវបាញ់ទម្លាក់ដោយមីស៊ីលផលិតនៅអាមេរិក
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាក់ច្បាស់ៗកាលពីថ្ងៃពុធទី៣១ខែមករាថា ទីក្រុងកៀវ បានប្រើមីស៊ីលប្រភេទ Patriot ផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ដើម្បីបាញ់ទម្លាក់យន្តហោះរុស្ស៊ី ដែលដឹកឈ្លើយសឹកអ៊ុយក្រែន មុនពេលដោះដូរតាមគ្រោងការ។

លោក ពូទីន និយាយថា “ការពិតត្រូវបានលាតត្រដាង បន្ទាប់ពីក្រុមអ្នកជំនាញពិនិត្យយ៉ាងល្អិតល្អន់។ យន្តហោះពិតជាត្រូវបាញ់ទម្លាក់ដោយមីស៊ីល Patriot ផលិតដោយអាមេរិកមែន។ សេវាសង្គ្រោះបន្ទាន់រុស្ស៊ី ក៏ធ្លាប់បង្ហាញដែរថា បំណែកមីស៊ីលត្រូវបានរកឃើញនៅកន្លែងធ្លាក់”។
ស្របពេលជាមួយគ្នានោះ លោក ពូទីន បានសម្តែងការហួសចិត្តយ៉ាងខ្លាំងថា លោកនៅតែមិនយល់ ហេតុអ្វីអ៊ុយក្រែន បែរជាធ្វើរឿងបែបនេះ។ អ្នកខ្លះសន្មតថា វាជាឧបទ្ទវហេតុ ប៉ុន្តែតាមពិតករណីនេះ គឺជាឧក្រិដ្ឋកម្មសុទ្ធសាធ។ ការវាយប្រហារនោះ អាចមានគោលបំណងឆ្កឹះឲ្យរុស្ស៊ី វាយបកទៅវិញ ប៉ុន្តែទីក្រុងមូស្គូ នឹងមិនបញ្ឈប់ការដោះដូរអ្នកទោស ជាមួយទីក្រុងកៀវឡើយ ដោយសាររុស្ស៊ីចង់នាំទាហានរបស់ខ្លួន វិលត្រលប់មកមាតុភូមិវិញ។

សូមជម្រាបឡើងវិញ ការវាយប្រហារយន្តហោះ Ilyushin Il-76 នៅក្នុងតំបន់ Belgorod កាលពីសប្តាហ៍មុន បានផ្តាច់ជីវិតជនជាតិអ៊ុយក្រែនជិះក្នុងនោះចំនួន៦៥នាក់ ព្រមទាំងអាកាសយានិកនិងយោធារុស្ស៊ី ៣នាក់។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ី មិនធ្វើអត្ថាធិប្បាយជាផ្លូវការអំពីលទ្ធផលនៃការស៊ើបអង្កេតលើឧប្បត្តិហេតុនោះឡើយ ប៉ុន្តែប្រភពជិតស្និទ្ធនឹងការស៊ើបអង្កេតបានប្រាប់ TASS ថា ការវិភាគលើប្រអប់ខ្មៅរបស់យន្តហោះបង្ហាញថា វាត្រូវបានបាញ់ទម្លាក់ដោយចេតនា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ពូទីន សួរ អ៊ុយក្រែន ថា បាញ់ទម្លាក់យន្តហោះឈ្លើយសឹកថ្ងៃមុនជាចេតនា ឬច្រឡំដៃ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


