ព័ត៌មានអន្ដរជាតិ
អាមេរិក អនុម័តផែនការ សងសឹកអ៊ីរ៉ង់ នៅអ៊ីរ៉ាក់ និងស៊ីរី
ប៉ុន្មានថ្ងៃបន្ទាប់ពីយន្តហោះគ្មានមនុស្សបើក សម្លាប់ទាហានអាមេរិកនៅប្រទេសហ្ស៊កដានី ពេលនេះទីក្រុងវ៉ាស៊ីនតោន បានអនុម័តផែនការវាយប្រហារជាស៊េរី សងសឹកលើគោលដៅអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរីនិងអ៊ីរ៉ាក់ ហើយ។ នេះបើតាមការប្រភពមួយប្រាប់ទៅ CBS News កាលពីថ្ងៃព្រហស្បតិ៍ទី១ខែកុម្ភៈ។

ក្រុមមន្ត្រីអាមេរិក និយាយថា ប្រតិបត្តិការនេះ នឹងត្រូវចាយពេលច្រើនថ្ងៃ ហើយវាពឹងផ្អែកទាំងស្រុងទៅលើលក្ខខណ្ឌអាកាសធាតុ ក្នុងការកំណត់ថាតើ ការវាយប្រហារត្រូវចាប់ផ្តើមពេលណា។
កាលពីថ្ងៃអាទិត្យ ទាហានអាមេរិក៣នាក់ ត្រូវបានសម្លាប់នៅមូលដ្ឋាន Tower 22 ក្នុងការវាយប្រហារដែលទីក្រុងវ៉ាស៊ីនតោន ស្តីបន្ទោសទៅលើកងជីវពលគាំទ្រដោយអ៊ីរ៉ង់។ ក្រុមនេះមានឈ្មោះ ចលនាតស៊ូអ៊ីរ៉ាក់ ហើយត្រូវបានគេជឿថា មានបណ្តាញជាច្រើន ដែលបំពាក់អាវុធ ផ្តល់មូលនិធិ និងបណ្តុះបណ្តាលដោយ កងឆ្មាំបដិវត្តអ៊ីរ៉ង់។

ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ដែលនិយាយជាលើកដំបូងក្រោយចេញពីមន្ទីរពេទ្យព្យាបាលជំងឺមហារីក បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងមិនអត់ឱនឡើយ ចំពោះការវាយប្រហារលើកងទ័ពអាមេរិក។
លោកប្រកាសថា យើងនឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារសហរដ្ឋអាមេរិក ផលប្រយោជន៍និងប្រជាជនរបស់យើង ហើយយើងនឹងសងសឹកឲ្យសមនឹងតម្លៃ។

សូមជម្រាបជាថ្មី, ទាហានអាមេរិក ដែលបាត់បង់ជីវិតមានឈ្មោះ William Jerome Rivers អាយុ៤៦ឆ្នាំ, Kennedy Ladon Sanders អាយុ២៤ឆ្នាំ និង Breonna Alexsondria Moffett អាយុ២៣ឆ្នាំ។ អ្នកទាំងបីធ្វើការនៅអង្គភាពទ័ពបម្រុង ក្នុងទីក្រុង Fort Moore នៃរដ្ឋ Georgia។

សពអ្នកទាំង៣ ត្រូវបានគេរំពឹងថានឹងធ្វើមាតុភូមិនិវត្តន៍ទៅកាន់មូលដ្ឋានទ័ពអាកាស Delaware នៅថ្ងៃសុក្រទី២ខែកុម្ភៈ (ពេលវេលានៅអាមេរិក)៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក បង្ហាញមុខ អ្នកសម្លាប់កងទ័ពខ្លួន ក្នុងប្រទេស ហ្ស៊កដានី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


