ព័ត៌មានអន្ដរជាតិ
អ្នកជំនាញនិយាយថា ក្រមសីលធម៌យុវជនថៃ កំពុងធ្លាក់ចុះ ដោយសារសង្គមគ្រួសារទន់ខ្សោយ
នៅក្នុងសង្គមថៃ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញមានករណីហិង្សាជាច្រើនកើតឡើង ហើយករណីទាំងនោះភាគច្រើនពាក់ព័ន្ធទៅនឹងយុវវ័យ ដូចជាករណី ក្មេងប្រុសជំទង់អាយុ១៤ឆ្នាំ ម្នាក់បានប្រើកាំភ្លើងបាញ់រះនៅក្នុងផ្សារទំនើបបណ្ដាលឱ្យមានអ្នកស្លាប់ និងរបួស៣នាក់ រួមទាំងករណីក្មេងជំទង់៥នាក់ វាយស្ត្រីអនាថាអាយុ៤៧ឆ្នាំម្នាក់ស្លាប់នៅខេត្តស្រះកែវ និងករណីក្មេងជំទង់មួយក្រុមបានវាយប្រហារសិស្សអាយុ១៣ឆ្នាំម្នាក់នៅកណ្តាលផ្លូវក្នុងស្រុក Lahan Sai ខេត្ត Buriram ជាដើម ។
រាល់ករណីដែលបានកើតឡើងខាងលើនេះ លោក Sompong Jitradub អ្នកជំនាញផ្នែកអប់រំបាននិយាយថា សង្គមថៃកំពុងបន្តពូជយុវជនដែលគ្មានសេចក្ដីថ្លៃថ្នូរ និងបង្កើតឱ្យមានអំពើហិង្សា ហើយប្រសិនបើមិនមានដំណោះស្រាយទេនោះ វានឹងកើតមានបញ្ហាកាន់តែខ្លាំងជាងនេះ ។

លោកបានបន្ថែមថា ប្រព័ន្ធគ្រួសារក្នុងសង្គមថៃបច្ចុប្បន្នកំពុងធ្លាក់ទន់ខ្សោយ ដោយសារជារឿយៗឪពុកម្ដាយរវល់ជាមួយការងារច្រើន បណ្ដោយឱ្យកូនៗរបស់ពួកគេឈ្លក់វង្វេងជាមួយសម្ភារៈនិយមដូចជាទូរស័ព្ទដៃទំនើប និងគួបផ្សំជាមួយប្រព័ន្ធអប់រំ គ្រប់គ្រងពុំបានគ្រប់ជ្រុងជ្រោយទៅនឹងស្ថានភាពរបស់កុមារ និងយុវជន ទើបបណ្ដាលឱ្យកើតមានការកើនឡើងនៃក្មេងទំនើង ។
លោក Sompong Jitradub បញ្ជាក់ថា ការមិនយកចិត្តទុកដាក់ និងការទុកកុមារចោលឱ្យនៅឯកោ ជាកត្តាមួយ ដែលនាំឱ្យពួកគេងាកមកប្រើប្រាស់ស្មាតហ្វូន និង អ៊ិនធឺណេត ដែលជាឧបករណ៍អាចឱ្យពួកគេមើលឃើញពីមាតិការពុំសមរម្យជាច្រើន និងអាចអូសទាញពួកគេឈានទៅរកប្រព្រឹត្តអំពើមិនគប្បី មានអកប្បកិរិយាមិនសមរម្យ ឬកាន់តែធ្ងន់ធ្ងរជាងនេះអាចឱ្យពួកគេញៀនជាមួយសារធាតុផ្សេងៗ ដូចជា កញ្ឆា, methamphetamine, និងបារីអេឡិចត្រូនិច ជាដើម ដែលទាំងនេះសុទ្ធតែជាសារធាតុជម្រុញកម្លាំងចិត្តឱ្យកើតមានករណីអំពើហិង្សាក្នុងសង្គម ។
យោងតាមស្ថិតិរបស់នាយកដ្ឋានការពារកុមារ និងយុវជន បានឱ្យដឹងថា ក្នុងឆ្នាំ ២០២២-២០២៣ មានបទល្មើសព្រហ្មទណ្ឌចំនួន ១២,០០០ ករណី សុទ្ធតែពាក់ព័ន្ធជាមួយកុមារ និងយុវជន។ ហើយស្ថិតិបានបង្ហាញថា ភាគច្រើនពួកគេទាំងនោះទើបតែបញ្ចប់ថ្នាក់វិទ្យាល័យ និងមកពីគ្រួសារដែលមានម្ដាយឪពុកលែងលះ ៕
ប្រែសម្រួលដោយ៖ ប៉ោ កុសល
ប្រភព៖ Khaosod
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


