ព័ត៌មានអន្ដរជាតិ
កូនប្រុសលោកស្រី ស៊ូជី ទទួលបានសំបុត្រមួយច្បាប់ពីម្តាយ
ក្រោយទទួលបានសំបុត្រពីលោកស្រី អ៊ុងសាន ស៊ូជី, កូនប្រុសឈ្មោះ Kim Aris បានប្រាប់ AFP កាលពីថ្ងៃអង្គារទី៦ខែកុម្ភៈថា ម្តាយរបស់ខ្លួន “មានស្មារតីរឹងមាំណាស់”។

នេះត្រូវបានគេដឹងថា ជាទំនាក់ទំនងដំបូងរវាងអ្នកទាំងពីរ ចាប់តាំងពីមេដឹកនាំប្រជាធិបតេយ្យមីយ៉ាន់ម៉ា ត្រូវបានឃុំខ្លួនក្នុងរដ្ឋប្រហារកាលពីបីឆ្នាំមុន ក្រោយបណ្តេញចេញពីតំណែង ។
ទាក់ទិនខ្លឹមសារនៃសំបុត្រដែលគាត់ទទួលបានពីម្តាយកំពុងជាប់ឃុំក្នុងពន្ធនាគារយោធា នៃទីក្រុងណៃពីដោ, លោក Kim Aris និយាយថា “លោកស្រីមានស្មារតីរឹងមាំដូចសព្វមួយដង” ប៉ុន្តែមិននិយាយច្រើនជាងនេះទេ។
ទោះបីជាយ៉ាងណាក៏ដោយ កាលពីប៉ុន្មានខែមុន គណបក្សនយោបាយរបស់លោកស្រី ស៊ូជី បានអះអាងថា យោធាមីយ៉ាន់ម៉ា កំពុងបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់លោកស្រី ដោយមិនបានផ្ដល់អាហារ និងការព្យាបាល ក៏ដូចជាការថែទាំសុខភាពដល់លោកស្រី ក្នុងពន្ធនាគារ។

លោកស្រី ស៊ូជី ត្រូវបានចាប់ឃុំខ្លួននៅព្រឹកថ្ងៃផ្ទុះរដ្ឋប្រហារក្នុងខែកុម្ភៈឆ្នាំ២០២១ ហើយក្រោយមក លោកស្រីត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារជាង២០ឆ្នាំ ចំពោះអ្វីដែលក្រុមសិទ្ធិមនុស្សនិយាយថា ជាការកាត់ក្តីក្លែងបន្លំនៅក្នុងតុលាការគ្រប់គ្រងដោយយោធា។
ចាប់តាំងពីពេលនោះមក លោកស្រីមិនសូវត្រូវបានគេឃើញមុខទេ ពោលគឺបង្ហាញមុខតែក្នុងរូបថតលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅឯសវនាការកាត់ទោសប៉ុណ្ណោះ។
សូមបញ្ជាក់ជាថ្មី ប្រទេសមីយ៉ាន់ម៉ា ត្រូវញាំញីដោយភាពចលាចលចាប់តាំងពីរដ្ឋប្រហារ ហើយបើយោងតាមក្រុមឃ្លាំមើលក្នុងតំបន់បានឲ្យដឹងថា ការបង្រ្កាបដោយយោធាលើក្រុមប្រឆាំង បានសម្លាប់មនុស្សជាង៤៤០០នាក់ និងចាប់ខ្លួនជាង២៥០០០នាក់ទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បក្សលោកស្រី អ៊ុងសាន ស៊ូជី ៖ យោធា មីយ៉ាន់ម៉ា បង្អត់អាហារ និងមិនបានថែទាំសុខភាពលោកស្រីឡើយ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


