ព័ត៌មានអន្ដរជាតិ
ចំណាប់ខ្មាំង២នាក់ ដែលអ៊ីស្រាអែល ទើបរំដោះបាន សុទ្ធជាមនុស្សចាស់
យោងតាម Reuters, ប្រទេសអ៊ីស្រាអែល បានបញ្ជាក់ពីការរំដោះចំណាប់ខ្មាំងពីរនាក់ ក្នុងប្រតិបត្តិការវាយឆ្មក់នៅទីក្រុង Rafah ហើយអ្នកទាំងពីរមានឈ្មោះ Fernando Simon Marman (អាយុ៦០ឆ្នាំ) និង Louis Har (អាយុ៧០)។

យោធាអ៊ីស្រាអែលអះអាងថា ជនជាតិខ្លួនទាំងពីរនាក់នេះ មានសុខភាពល្អ ហើយការសង្គ្រោះ បានកើតឡើងចំពេលមានសេចក្តីរាយការណ៍អំពីការវាយប្រហារអាកាសទ្រង់ទ្រាយធំ នៅទីក្រុងភាគខាងត្បូងហ្គហ្សាមួយនេះ។
ក្នុងសេចក្តីថ្លែងការណ៍មួយលើបណ្តាញសង្គម, កងកម្លាំងការពារអ៊ីស្រាអែល (IDF) និយាយថា ក្នុងអំឡុងប្រតិបត្តិការរួមគ្នាពេលយប់រវាង IDF, ISA (ទីភ្នាក់ងារសន្តិសុខអ៊ីស្រាអែល ឬគេហៅថា Shin Bet) និងប៉ូលិសអ៊ីស្រាអែល, ចំណាប់ខ្មាំងអ៊ីស្រាអែលពីរនាក់មកពី Kibbutz Nir Yitzhak ត្រូវបានជួយសង្គ្រោះ។
ក្រោយរំដោះបាន ចំណាប់ខ្មាំងទាំងពីរ ត្រូវនាំទៅមន្ទីរពេទ្យ Sheba នៅភាគកណ្តាលប្រទេសអ៊ីស្រាអែលដើម្បីធ្វើតេស្ត។

ទន្ទឹមនោះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Yoav Gallant បានប្រកាសថា រដ្ឋាភិបាលនឹងធ្វើគ្រប់បែបយ៉ាង ដើម្បីរំដោះចំណាប់ខ្មាំងមកវិញទាំងអស់ ទោះប្រើវិធីអ្វីក៏ដោយ។
ការវាយឆ្មក់ជួយសង្គ្រោះនៅទីក្រុង Rafah កើតឡើងភ្លាមៗ បន្ទាប់ពីសាក្សីក្នុងទីក្រុង រៀបរាប់អំពីការវាយប្រហារអាកាស ច្រើនយប់នៅភាគខាងជើង និងកណ្តាលទីក្រុង។ មានពលរដ្ឋម្នាក់ប្រាប់ទៅ BBC ថា ឧទ្ធម្ភាគចក្រ និងអូប័រ ក៏ចូលរួមក្នុងការវាយប្រហារនេះដែរ។
សូមបញ្ជាក់ជាថ្មី យោធាអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីមនុស្សជាង១២០០នាក់ ត្រូវបានខ្មាន់កាំភ្លើងក្រុមហាម៉ាស់ សម្លាប់នៅភាគខាងត្បូងប្រទេស កាលពីថ្ងៃទី៧ខែតុលា ហើយចាប់មនុស្សប្រហែល ២៤០នាក់ទៀតជាចំណាប់ខ្មាំង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រុមហាម៉ាសព្រមានថា ចំណាប់ខ្មាំង នឹងគ្មានជីវិតចេញពីតំបន់ហ្គាហ្សា ឡើយ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


