ព័ត៌មានអន្ដរជាតិ
រវាង បៃដិន និង ត្រាំ តើ ពូទីន ចង់ឲ្យនរណា ជាប់ឆ្នោតជាង?
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយក្នុងបទសម្ភាសមួយ ដែលផ្សាយកាលពីថ្ងៃពុធទី១៤ខែកុម្ភៈថា គាត់ពេញចិត្តលោក ចូ បៃដិន ជាងលោក ដូណាល់ ត្រាំ ប៉ុន្តែនឹងនៅតែធ្វើការជាមួយសហរដ្ឋអាមេរិក ទោះអ្នកណាជាប់ឆ្នោតក៏ដោយ។ នេះបើតាមសេចក្តីរាយការណ៍របស់ Reuters។

នៅពេលសាកសួរដោយអ្នកសារព័ត៌មាន Pavel Zarubin ថាតើ រវាងលោក ចូ បៃដិន មកពីគណបក្សប្រជាធិបតេយ្យនិងលោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ តើលោក ពូទីន ចង់ឲ្យនរណាជាប់ឆ្នោតជាង? ស្រាប់តែប្រធានាធិបតីរុស្ស៊ី ឆ្លើយភ្លាមថា “បៃដិន! គាត់គឺជាមនុស្សមានបទពិសោធជាង និងជាអ្នកនយោបាយចាស់ទុំ ប៉ុន្តែយើងនៅតែធ្វើការជាមួយប្រធានាធិបតីអាមេរិករូបណាក៏ដោយ ឲ្យតែប្រជាជនអាមេរិកផ្តល់ទំនុកចិត្ត”។
ទោះយ៉ាងនេះក្តី លោក ពូទីន បានសង្កត់ធ្ងន់ថា រឿងតែមួយគត់ដែលសំខាន់ចំពោះទីក្រុងមូស្គូ គឺពាក់ព័ន្ធគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន ដែលលោកចាត់ទុកថា “គ្រោះថ្នាក់ និងខុសឆ្គង”។

លោក ពូទីន ក៏ធ្វើអត្ថាធិប្បាយលើការលើកឡើងរបស់លោក ត្រាំ នាពេលថ្មីៗ ទាក់ទងនឹងសមាជិកណាតូមួយចំនួន ដែលមិនប្តេជ្ញាចិត្តចំណាយតាមការទាមទាររបស់ប្លុកនេះផងដែរ ដោយនិយាយថា “វិធីសាស្រ្តរបស់លោក ត្រាំ ចំពោះអង្គការណាតូគឺសមហេតុផល។ ណាតូ គឺជាឧបករណ៍នៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ហើយប្រសិនបើរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន សម្រេចថា ខ្លួនលែងប្រើប្រាស់វាទៀតហើយនោះ វាគឺជាសិទ្ធិរបស់ពួកគេ ទុកឲ្យគេដោះស្រាយខ្លួនឯងទៅ”។
នេះគឺជាលើកទីមួយហើយ ដែលលោកពូទីន បញ្ចេញមតិជាសាធារណៈទាក់ទិនការបោះឆ្នោតអាមេរិកឆ្នាំ២០២៤ ដែលលោក បៃដិន និង ត្រាំ ត្រូវបានគេរំពឹងថា នឹងតទល់គ្នាជាលើកទី២ នៅថ្ងៃទី៥ខែវិច្ឆិកា។
លោក បៃដិន បានដឹកនាំការឆ្លើយតបរបស់បស្ចិមប្រទេស ចំពោះការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែនក្នុងឆ្នាំ២០២២ រួមទាំងការពង្រីកសម្ព័ន្ធភាពណាតូ ការដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើទីក្រុងមូស្គូ និងការផ្តល់ជំនួយព្រមទាំងអាវុធមានតម្លៃរាប់ពាន់លានដុល្លារ ដល់ទីក្រុងកៀវទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


