ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ជិតផលិតបាន វ៉ាក់សាំងប្រឆាំង ជំងឺមហារីក
ជាដំណឹងល្អមួយ នៅពេលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ប្រកាសកាលពីថ្ងៃពុធទី១៤ខែកុម្ភៈថា អ្នកវិទ្យាសាស្ត្ររបស់ខ្លួន កំពុងធ្វើការលើវ៉ាក់សាំងប្រឆាំងជំងឺមហារីក និងថ្នាំលេបជំនាន់ថ្មី ដែលពេលនេះជិតផលិតបានហើយ។ នេះបើតាមការចុះផ្សាយរបស់ RT។

និយាយអំពីវិទ្យាសាស្ត្រវេជ្ជសាស្ត្ររុស្ស៊ី នៅឯវេទិកាបច្ចេកវិទ្យាអនាគតក្នុងទីក្រុងមូស្គូ លោកពូទីនបានចង្អុលបង្ហាញថា រុស្ស៊ី បានបោះជំហានដ៏ធំមួយឆ្ពោះទៅរកការប្រឆាំងនិងព្យាបាលជំងឺមហារីកនៅដំណាក់កាលដំបូង ដោយនាំឲ្យអត្រារស់រានមានជីវិតកាន់តែខ្ពស់។
តាមការបញ្ជាក់ពីលោកពូទីន, រុស្ស៊ីជិតបង្កើតបាននូវអ្វីដែលគេហៅថា វ៉ាក់សាំងប្រឆាំងនឹងជំងឺមហារីក onco-vaccine និងថ្នាំ immunomodulatory ជំនាន់ថ្មីហើយ ហើយក្នុងពេលឆាប់ៗនេះ វានឹងត្រូវបានប្រើយ៉ាងមានប្រសិទ្ធភាពជាវិធីព្យាបាលមនុស្សទូទៅ។
យោងតាមលោកប្រធានាធិបតី, ជាងពាក់កណ្តាលនៃករណីមហារីកទាំងអស់នៅក្នុងប្រទេសរុស្ស៊ី គឺត្រូវបានរកឃើញនៅដំណាក់កាលដំបូង។ លោកក៏សន្យាបន្តផ្តល់មូលនិធិដល់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកវេជ្ជសាស្រ្ត ក្នុងកម្រិតចាំបាច់ផងដែរ។

រឿងនេះធ្វើឲ្យគេនឹកឃើញដល់ព័ត៌មានកាលពីខែមុន ដែលថា វ៉ាក់សាំង ព្យាបាលជំងឺមហារីក រកឃើញដោយក្រុមហ៊ុនជីវបច្ចេកវិទ្យា Orbis Health Solution របស់សហរដ្ឋអាមេរិក នឹងបើកចាប់ផ្តើមការពិសោធន៍ដំណាក់កាលទី ៣ និងជាលើកចុងក្រោយ នៅឆ្នាំ ២០២៤ នេះឯង។
លោកវេជ្ជបណ្ឌិត Thomas Wagner ស្ថាបនិកក្រុមហ៊ុន Orbis និងជា អ្នកស្រាវជ្រាវ ជំងឺមហារីក គឺជាអ្នកបង្កើតវ៉ាក់សាំងខាងលើនេះឡើង ដោយអះអាងថា វាជាប្រភេទវ៉ាក់សាំងថ្មីមួយក្នុងការព្យាបាលជំងឺមហារីក ខុសពីវិធីព្យាបាលដោយគីមីសាស្ត្រដែលលោកចាត់ទុកថា ជាវិធីព្យាបាលបែបប្រពៃណី។

លោកប្រាប់សារព័ត៌មាន ABC News ថា សោកនាដកម្មសម្រាប់អ្នកជំងឺមហារីក មិនមែនដោយសារតែរោគវិនិច្ឆ័យជំងឺមហារីកប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានចំណែកនៃការព្យាបាលផងដែរ ។ គីមីសាស្ត្រដែលគេប្រើព្យាបាលជំងឺមហារីកនោះ វាមិនត្រឹមតែសម្លាប់កោសិកាមហារីកប៉ុណ្ណោះទេ តែវាក៏សម្លាប់កោសិការផ្សេងៗរបស់មនុស្សផងដែរ ដូច្នេះហើយគេសង្កេតឃើញថា វានាំឱ្យអ្នកជំងឺរងនូវផលប៉ះពាល់ដូចជាជ្រុះសក់ ក្អួតចង្អោរ និងភាពស៊ាំចុះខ្សោយ។
វ៉ាក់សាំង ព្យាបាលជំងឺមហារីកដែលរកឃើញដោយ Orbis គឺមានផលប៉ះពាល់តិចបំផុតដល់អ្នកជំងឺ ព្រោះវាប្រើកោសិកាមហារីកផ្ទាល់ខ្លួនរបស់មនុស្ស ដើម្បីកំណត់ដុំសាច់ក្នុងរាងកាយ និងជំរុញឲ្យប្រព័ន្ធការពាររាងកាយទទួលស្គាល់កោសិកាមហារីកថាជាជំងឺ ដូច្នេះទើបវាអាចប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកបាន។ នេះអាចជាគន្លឹះក្នុងការព្យាបាលជំងឺមហារីកគ្រប់ប្រភេទ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ វ៉ាក់សាំងព្យាបាលជំងឺមហារីក កំពុងឈានដល់ដំណាក់កាលពិសោធន៍លើកចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoលោកអានុទីនចេញបញ្ជាផ្អាកទិញយន្តហោះចម្បាំង F16 ពីសហរដ្ឋអាមេរិក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoBoonsin Padklang សារភាពថា ខ្លួនពិតជាផ្គើនបញ្ជារបស់រដ្ឋាភិបាលថៃ ដែលឲ្យឈប់បាញ់ជាមួយកម្ពុជា មែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថៃបញ្ជូនសពពលករខ្មែរម្នាក់ដែលគាំងបេះដូងស្លាប់មកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត


