ព័ត៌មានអន្ដរជាតិ
ផ្កាយរណបអឺរ៉ុបមួយគ្រឿង នឹងផ្ទុះធ្លាក់មកផែនដី នៅសប្តាហ៍ក្រោយ
តាមការចុះផ្សាយរបស់ Daily Mail, ផ្កាយរណបបាញ់បង្ហោះដោយទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) ដែលបណ្តែតខ្លួនលើភពផែនដីអស់រយៈពេលជិត៣០ឆ្នាំមកហើយនោះ ទីបំផុតត្រូវដល់អាយុកាលធ្លាក់មកផែនដីវិញហើយ នៅសប្តាហ៍ក្រោយ ប៉ុន្តែគេមិនដឹងថា វាធ្លាក់មកចំកន្លែងណាឲ្យប្រាកដនោះទេ។

ផ្កាយរណប ERS-2 មានទម្ងន់ជាង២តោន ត្រូវបានបាញ់បង្ហោះចេញពីដែនដី French Guiana ក្នុងឆ្នាំ១៩៩៥ ដើម្បីសិក្សាលើផ្ទៃផែនដី មហាសមុទ្រ និងតំបន់ប៉ូល។ នៅពេលនោះ វាគឺជាយានសង្កេតភពផែនដីទំនើបបំផុត ដែលអឺរ៉ុបមិនធ្លាប់បង្កើតឡើង និងបាញ់បង្ហោះទាល់តែសោះ។
ក្រោយចាយពេល១៥ឆ្នាំ, ESA ប្រកាសថា បេសកកម្មបានបញ្ចប់ក្នុងឆ្នាំ២០១១ ប៉ុន្តែទុកឲ្យផ្កាយរណបនេះ ហោះបណ្តែតខ្លួនជាង១០ឆ្នាំទៀត។ លុះពេលឥន្ធនៈរបស់ផ្កាយរណបចាប់ផ្តើមខើចទៅៗ អ្នកជំនាញគ្រប់គ្រងនៅលើគោក ក៏ចាប់ផ្តើមបន្ទាបខ្លួនវា ពីកម្ពស់ប្រហែល៧៨៥គីឡូម៉ែត្រ មកនៅត្រឹម៥៧៣គីឡូម៉ែត្រ។

ទីភ្នាក់ងារខាងលើរំពឹងថា ផ្កាយរណបនេះ ទំនងជាផ្ទុះធ្លាក់ចូលទៅក្នុងមហាសមុទ្រ ហើយហានិភ័យដែលមនុស្សត្រូវរងគ្រោះដោយសារកម្ទេចកម្ទីរបស់វា គឺសឹងតែគ្មាន។
តាមអ្នកវិភាគ វានឹងធ្លាក់មកផែនដីនៅថ្ងៃទី១៩ខែកុម្ភៈ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ESA ថា ខ្លួនកំពុងតាមដានផ្កាយរណបនេះយ៉ាងដិតដល់បំផុត រួមជាមួយដៃគូអន្តរជាតិ ហើយនឹងផ្តល់ព័ត៌មានអាប់ដេតជាប្រចាំ៕

អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ឆ្នាំក្រោយ វៀតណាម បាញ់បង្ហោះផ្កាយរណបរ៉ាដា ចូលទៅក្នុងតារាវិថី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


