Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋតិចសាស់ ជួបភ្លើងឆេះព្រៃធំបំផុតទី ២ ក្នុងប្រវត្តិសាស្ត្រ លេបត្របាក់ផ្ទៃដី ៨៥ ម៉ឺនហិចតា

បានផុស

នៅ

ភ្លើងឆេះព្រៃដែលរីករាលដាលយ៉ាងឆាប់រហ័សក្នុងរដ្ឋតិចសាស់ ពេលនេះបានសម្លាប់មនុស្សម្នាក់ បង្ខំឲ្យប្រជាជនជម្លៀសខ្លួន កាត់ផ្តាច់ចរន្តអគ្គិសនីដល់ផ្ទះសម្បែង និងអាជីវកម្ម ក៏ដូចជាបង្អាក់ប្រតិបត្តិការមួយរយៈពេលខ្លីនៅឯរោងចក្រផលិតអាវុធនុយក្លេអ៊ែរ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន BBC​ កាលពីទី២៩ ខែកុម្ភៈ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លើងឆេះព្រៃដ៏​ធំ​ទី​ពីរ​ក្នុង​ប្រវត្តិសាស្ត្រ​រដ្ឋ​តិចសាស់នេះត្រូវបានគេឲ្យឈ្មោះថា Smokehouse Creek Fire ដែលមកដល់ពេលនេះបាន​ឆាបឆេះ​ផ្ទៃដី​ចំនួន ៨៥ ម៉ឺនហិចតា​នៅ​ភាគ​ខាងជើង​ទីក្រុង Amarillo ខណៈភ្លើងឆេះព្រៃធំទីមួយគឺ East Amarillo Complex ដែលបានឆេះជាង ៩០ ម៉ឺនហិចតាក្នុងឆ្នាំ២០០៦ ។

ទន្ទឹមនោះ អភិបាលរដ្ឋតិចសាស់ក៏បានចេញសេចក្តីប្រកាសគ្រោះមហន្តរាយចំពោះ ៦០ តំបន់នៅក្នុងរដ្ឋនេះផងដែរ ខណៈតំបន់ Hutchinson County ជាតំបន់ដែលរងគ្រោះខ្លាំងជាងគេ ហើយមកដល់ពេលនេះ ផ្ទះ និងអាជីវកម្មជាង ៤,៥០០ កំពុងគ្មានអគ្គិសនីប្រើប្រាស់ ។

ស្របពេលជាមួយគ្នានេះ យោងតាមអាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា ភ្លើងឆេះ Smokehouse Creek បានបណ្តាលឲ្យពលរដ្ឋរស់នៅក្នុងទីក្រុងជាច្រើន ក៏ដូចជាសង្កាត់ក្នុងទីក្រុង Amarillo និងសហគមន៍ផ្សេងទៀតត្រូវជម្លៀសចេញផងដែរ ។

បន្ថែមពីនេះ ទីភ្នាក់ងារអាកាសធាតុជាតិក៏បានព្រមានអ្នករស់នៅក្បែរទីក្រុង Amarillo ស្នាក់នៅក្នុងផ្ទះជាមួយសត្វចិញ្ចឹមរបស់ពួកគេ ដោយសារតែគុណភាពខ្យល់មិនល្អ ខណៈរដ្ឋតិចសាស់ក៏បានចេញការព្រមានដល់កសិករអំពីផលប៉ះពាល់ដែលអាចកើតមានលើផលកសិកម្ម និងគោក្របីផងដែរ ។

ភ្លើងឆេះព្រៃនេះក៏បានបង្កឲ្យមានការព្រួយបារម្ភពីការប៉ះពាល់ដល់ទីតាំងរោងចក្រផលិតអាវុធនុយក្លេអ៊ែរ Pantex នៅទីក្រុង Amarillo ដោយបានបង្ខំឲ្យរោងចក្រនេះបិទជាបណ្តោះអាសន្ន និងជម្លៀសបុគ្គលិកចេញពីរោងចក្រផងដែរ ។ ក្នុងពេលជាមួយគ្នានេះ អ្នកពន្លត់អគ្គីភ័យរាប់រយនាក់ និងអ្នកសង្គ្រោះ ត្រូវបានដាក់ពង្រាយដើម្បីប្រុងជើងការពន្លត់អគ្គីភ័យ ។

គួរបញ្ជាក់ថា ដោយសារតែបញ្ហាស្មៅស្ងួត សីតុណ្ហភាពក្ដៅ និងខ្យល់បក់ខ្លាំងទើបបង្កឲ្យភ្លើងឆេះយ៉ាងឆាប់រហ័ស ប៉ុន្តែក្រុមអ្នកពន្លត់អគ្គិភ័យក៏កំពុងញាប់ដៃញាប់ជើងពន្លត់ភ្លើងឆេះនេះផងដែរ ជាពិសេវាអាចនឹងរលត់ទៅវិញផងដែរ ប្រសិនបើឥទ្ធិពលខ្យល់ព្យុះកំបុតត្បូងដែលវាយប្រហារនៅទីក្រុងឈីកាហ្គោបង្កជាភ្លៀងធ្លាក់ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម