ព័ត៌មានអន្ដរជាតិ
កងទ័ពបារាំង ត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើសង្គ្រាម
ក្រោយពេលប្រធានាធិបតីបារាំងលោក Emmanuel Macron បានបង្ហាញគំនិតបញ្ជូនទាហានណាតូទៅជួយប្រយុទ្ធឲ្យអ៊ុយក្រែន ជាហេតុធ្វើឲ្យរុស្ស៊ីក្តៅស្លឹកត្រចៀក ហើយដល់ថ្នាក់លោក វ្ល៉ាឌីមៀរ ពូទីន គំរាមផ្ទុះសង្គ្រាមលោកលើកទី៣ទៀតនោះ, ពេលនេះស្រាប់តែមេទ័ពបារាំង បានចេញមុខប្រកាសថា ទីក្រុងប៉ារីស ត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីធ្វើសង្គ្រាម។

នាយសេនាធិការនៃកងទ័ពបារាំង លោកឧត្តមសេនីយ៍ Pierre Schill បាននិយាយនៅក្នុងបទសម្ភាសជាមួយកាសែត Le Monde ដែលចេញផ្សាយកាលពីថ្ងៃអង្គារទី១៩ខែមីនាថា កងទ័ពបារាំង ត្រៀមរួចជាស្រេចដើម្បីប្រឈមមុខនឹងស្ថានភាពវិវឌ្ឍជាអន្តរជាតិ ហើយនឹងចូលរួមក្នុងសង្គ្រាមដើម្បីការពារខ្លួន។ ទោះស្ថានការណ៍បែបណាក៏ដោយ បារាំងជឿជាក់ថា ទាហានរបស់ខ្លួននឹងឆ្លើយតប។
លោកលើកឡើងថា ប្រទេសបារាំង មានទំនួលខុសត្រូវជាអន្តរជាតិ ហើយត្រូវបានភ្ជាប់ដោយកិច្ចព្រមព្រៀងការពារ ជាមួយរដ្ឋណាដែលប្រឈមនឹងការគំរាមកំហែងធ្ងន់ធ្ងរ។ ដូច្នេះហើយ ខ្លួនត្រូវតែមានកងកម្លាំងហ្វឹកហាត់និងធ្វើអន្តរកម្មជាមួយកងទ័ពសម្ព័ន្ធមិត្ត។

ទីក្រុងប៉ារីស អាចប្រមូលផ្តុំកងពលមានកម្លាំង២០ ០០០នាក់ក្នុងរយៈពេល៣០ថ្ងៃ ហើយអាចឈានដល់ ៦០ ០០០នាក់ បើមានការចូលរួមពីសម្ព័ន្ធមិត្តណាតូផ្សេងទៀត។
ទោះបីជាយ៉ាងណាក៏ដោយ រម្លឹកទៅសប្តាហ៍មុន នៅក្នុងបទសម្ភាសជាមួយបណ្តាញទូរទស្សន៍ TF1 និង France 2, លោក Macron និយាយថា ប្រទេសបារាំង មិនធ្វើសង្រ្គាមជាមួយរុស្ស៊ីទេ ពោលគឺគ្រាន់តែគាំទ្រទីក្រុងកៀវប៉ុណ្ណោះ ប៉ុន្តែក៏បានចាត់ទុកទីក្រុងមូស្គូ ជាសត្រូវ ផងដែរហើយនៅតែមានកូនចិត្តចង់បញ្ជូនទ័ពណាតូទៅអ៊ុយក្រែន។

ទាក់ទិនរឿងនេះដែរ បើតាមការអះអាងរបស់ប្រមុខចារកម្មបរទេសរុស្ស៊ី (SVR) គឺលោក Sergey Naryshkin, ប្រទេសបារាំង កំពុងរៀបចំដាក់ពង្រាយកងកម្លាំងរបស់ខ្លួនចំនួន ២ ០០០ នាក់ទៅអ៊ុយក្រែន។ ពិតណាស់ ទាហានបារាំង នឹងក្លាយជាគោលដៅអាទិភាពស្របច្បាប់សម្រាប់ការវាយប្រហារ ដោយកងកម្លាំងប្រដាប់អាវុធរុស្ស៊ី បើពិតជាជាន់ដីអ៊ុយក្រែនមែន។
មិនមែនជារឿងតូចឡើយពាក់ព័ន្ធនឹងសេណារីយ៉ូបែបនេះ ព្រោះវិមានក្រឹមឡាំងក៏ធ្លាប់ព្រមានដែរថា ប្រសិនបើលោកខាងលិច បញ្ជូនទ័ពទៅអ៊ុយក្រែនមែន ពួកគេច្បាស់ជាប្រថុយ បង្កឲ្យមានការប្រឈមមុខដាក់គ្នាដោយផ្ទាល់មិនអាចចៀសបានរវាងណាតូ និងរុស្ស៊ីហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក Macron នឹងស្នើទៅ រុស្ស៊ី ឲ្យមានឈប់បាញ់នៅ អ៊ុយក្រែន ក្នុងថ្ងៃ ពិសេសរបស់ បារាំង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


