ព័ត៌មានអន្ដរជាតិ
លោក Macron នឹងស្នើទៅ រុស្ស៊ី ឲ្យមានបទឈប់បាញ់នៅ អ៊ុយក្រែន ក្នុងថ្ងៃពិសេសរបស់ បារាំង
លោកប្រធានាធិបតីបារាំង Emmanuel Macron បាននិយាយនៅក្នុងបទសម្ភាសន៍មួយចេញពីទីក្រុងប៉ារីស និងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍អ៊ុយក្រែនថា រុស្ស៊ីនឹងត្រូវស្នើសុំឲ្យពិនិត្យមើលបទឈប់បាញ់នៅប្រទេសអ៊ុយក្រែន ក្នុងអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuter កាលពីថ្ងៃទី១៧ ខែមីនាកន្លងទៅ ។

ក្នុងកិច្ចសម្ភាសន៍ដែលបង្ហោះលើឆានែល YouTube របស់អ្នកសារព័ត៌មានអ៊ុយក្រែន, លោក Macron បានលើកឡើងថា យើងនឹងស្នើសុំរុស្ស៊ីឲ្យមានបទឈប់បាញ់ ក្នុងអំឡុងពេលកីឡាអូឡាំពិក ហើយជនជាតិរុស្ស៊ីត្រូវតែធ្វើបែបនេះ ព្រោះនោះគឺជាអ្វីដែលត្រូវតែកើតមានឡើង ។
លោក Macron បាននិយាយជាភាសាបារាំង មុនពេលបកប្រែជាភាសាអ៊ុយក្រែនថា “បាទមែនហើយ យើងនឹងត្រូវស្នើសុំឲ្យមានបទឈប់បាញ់ ។ ប្រទេសជាម្ចាស់ផ្ទះរៀបចំ គឺត្រូវតែដើរតាមការគ្រប់គ្រងរបស់អូឡាំពិក ។ នេះជាសារសន្តិភាព ហើយយើងក៏នឹងធ្វើតាមការសម្រេចចិត្តរបស់គណៈកម្មាធិការអូឡាំពិកផងដែរ” ។

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានចេញការថ្កោលទោសសង្គ្រាមពេញទីរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ដោយពោលពាក្យថា រដ្ឋាភិបាលរុស្ស៊ីបានបំពានច្បាប់អូឡាំពិក នៅត្រង់ចំណុច អូឡាំពិកគឺប្រើប្រាស់ថាមពលកីឡាដើម្បីលើកកម្ពស់សន្តិភាព និងការសន្ទនា ។
ទន្ទឹមនោះ ប្រធានគណៈកម្មាធិការអូឡាំពិករុស្ស៊ី (ROC) ក៏បានលើកឡើងផងដែរថា ROC នឹងមិនធ្វើពហិការកីឡាអូឡាំពិកទីក្រុងប៉ារីសនាឆ្នាំនេះនោះទេ បើទោះបីជាមានការរឹតបន្តឹងលើអត្តពលិកដែលចេញដោយ IOC ជាការដាក់ទណ្ឌកម្មចំពោះសង្គ្រាមលុកលុយលើអ៊ុយក្រែនក៏ដោយ ។

ទោះយ៉ាងណា អភិបាលក្រុងប៉ារីសលោកស្រី Anne Hidalgo បានប្រាប់ Reuters ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃពុធថា លោកស្រីពេញចិត្តពេញថ្លើមដែលអត្តពលិករុស្ស៊ី និងបេឡារុសមិនមកប្រកួត ។ ម្យ៉ាងទៀតអត្តពលិករុស្ស៊ី និងបេឡារុសក៏ត្រូវបានហាមឃាត់មិនឲ្យចូលរួមប្រកួតលក្ខណៈអន្តរជាតិស្រាប់ផង ក្រោយសង្គ្រាមលុកលុយលើអ៊ុយក្រែន ខណៈបេឡារុសត្រូវសហគមន៍អន្តរជាតិចាត់ទុកជាអ្នកបើកដៃឲ្យរុស្ស៊ី ។
គួរបញ្ជាក់ថា ប្រទេសបារាំងនឹងរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅក្នុងទីក្រុងប៉ារីសនាថ្ងៃទី២៦ ខែកក្កដាដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ខណៈមានអត្តពលិកចូលរួមចន្លោះពី ៥០ ម៉ឺនទៅ ៦០ ម៉ឺននាក់លើប្រភេទវិញ្ញាសារសរុបចំនួន ៦២ ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ លោក ពូទីន មិនបានអញ្ជើញទៅបោះឆ្នោតជ្រើសរើសប្រធានាធីបតីនៅ ការិយាល័យផ្ទាល់នោះទេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


