Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់មនុស្ស ៨ នាក់ក្នុងហេតុការណ៍ក្រឡាប់នាវាដឹកប្រេងដោតទង់ជាតិ កូរ៉េខាងត្បូង នៅសមុទ្រ ជប៉ុន

បានផុស

នៅ

សមាជិកនាវិក ៨ នាក់បានស្លាប់ បន្ទាប់ពីនាវាដឹកប្រេងដោតទង់ជាតិកូរ៉េខាងត្បូងដែលបានបោះយុថ្កានៅឆ្នេរសមុទ្រនៃកោះ Mutsure ខេត្ត Yamaguchi របស់ជប៉ុនបានក្រឡាប់កាលពីថ្ងៃពុធ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Japan Time នៅថ្ងៃទី២១​ ខែមីនានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាជិកនាវិកម្នាក់បានស្នើសុំជំនួយនៅម៉ោងប្រហែល ៧ និង ០៥ ព្រឹក ដោយរាយការណ៍ថា កប៉ាល់កំពុងក្រឡាប់ ខណៈនាវាដឹកនេះផ្ទុកទៅដោយអាស៊ីតអាគ្រីលីកប្រហែល ៩៨០ តោន និងនាវិក ១១ នាក់ ក្នុងនោះមានជនជាតិឥណ្ឌូណេស៊ី ៨ នាក់ កូរ៉េខាងត្បូង ២ នាក់ និងចិនម្នាក់ ហើយមកដល់ពេលនេះមិនទាន់មានការបញ្ជាក់ថាមានការកំពប់ប្រេងនៅឡើយទេ ។

យោងតាមឆ្មាំឆ្នេរសមុទ្រជប៉ុនបានឲ្យដឹងថា ដំបូងឡើយសមាជិកនាវិកបរទេស ៩ នាក់ត្រូវបានស្រង់ចេញពីផ្ទៃទឹក និងបញ្ជូនទៅមន្ទីពេទ្យ ប៉ុន្តែក្រោយមកមនុស្ស ៨ នាក់ក្នុងចំណោម ៩ នាក់នោះត្រូវគេរាយការណ៍ថាស្លាប់ ខណៈក្រុមអ្នកជួយសង្គ្រោះនៅតែបន្តស្វែងរកសមាជិក ២ នាក់ទៀតដែលបាត់ខ្លួននៅឡើយ ។

រហូតមកដល់ពេលនេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានចេញសេចក្តីជូនដំណឹងស្តីពីខ្យល់បក់បោកខ្លាំង និងរលកខ្ពស់ៗផងដែរគិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៣ នាទី មុន

សហភាពពលកម្មជាតិកម្ពុជាតំណាងកម្មករ៧ម៉ឺននាក់ព្រមានធ្វើកូដកម្មខ្នាតធំប្រឆាំងសកម្មភាពអង្គការសង់ត្រាល់

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋស្រុងមោងឬស្សី សម្តែងក្តីកង្វល់ជុំវិញសហគ្រាសផ្គត់ផ្គង់ទឹកមិនស្អាត ប៉ះពាល់ដល់សុខភាព

ព័ត៌មានជាតិ១ ម៉ោង មុន

តំណាង​កម្មករ​៤​ម៉ឺន​នាក់​ ដាក់​ញត្តិ​​នៅ​ស្ថានទូត​អាមេរិក​ ដើម្បី​ឱ្យ​ពិចារណា​ឡើងវិញ​ចំពោះ​ការគាំទ្រ​​អង្គ​ការសង់​ត្រា​ល់​

កីឡា១ ម៉ោង មុន

រកឃើញក្រុមបាល់ទះបុរស១២ឡើងទៅកីឡា​អូឡាំពិកឆ្នាំ២០២៤

សន្តិសុខសង្គម២ ម៉ោង មុន

ព័ត៌មានបឋម! ជនមិនស្គាល់មុខចាក់សម្លាប់​យុវជនម្នាក់នៅផ្ទះជួលជាន់ទី៣

សន្តិសុខសង្គម១១ ម៉ោង មុន

អ្នកឧកញ៉ា ជា រតនា គាំទ្រការរិះគន់លើបុគ្គលជាឧកញ៉ាប្រព្រឹត្តខុសច្បាប់តែស្នើកុំរិះគន់ទៅលើគោរមងារ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការវាយប្រហារភេរវកម្មបណ្តាក់គ្នាដ៏រន្ធត់នៅរុស្ស៊ី ផ្តាច់ជីវិតមនុស្សរាប់សិបនាក់

សន្តិសុខសង្គម២ ម៉ោង មុន

ព័ត៌មានបឋម! ជនមិនស្គាល់មុខចាក់សម្លាប់​យុវជនម្នាក់នៅផ្ទះជួលជាន់ទី៣

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ធម្មយាត្រា Hajj ក្រោមកម្តៅថ្ងៃជិត ៥២អង្សា, មនុស្សស្លាប់កើនដល់ជាង ១ ៣០០នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

​​ផ្លូវអន្ទង់អាំង​លើ​​ភ្នំ ១០០៥ ដាក់អាទិភាពដាំ​កូន​ឈើ​ព្រៃ​ត្រូពិក​​កម្រ​ ២ ម៉ឺន​ដើម ដើម្បីស្តារព្រៃឈើ​ធម្មជាតិឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម