ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ាសហការជាមួយចិន ចាប់ខ្លួនក្រុមឆបោកតាមអនឡាញបានជាង៨០០នាក់ក្នុងរដ្ឋឆាន
ប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យប្រព្រឹត្តអំពើឆបោកឆ្លងដែនជាង៨០០នាក់ ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការរួមគ្នាមួយរបស់សមត្ថកិច្ចប៉ូលិសមីយ៉ាន់ម៉ានិងចិន។ នេះបើយោងតាមស្ថានទូតចិនប្រចាំនៅទីក្រុងយ៉ាំងហ្គោនកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។
បណ្តាញក្រុមឆបោកតាមអនឡាញ ឬ (Call Center) កំពុងរីករាលដាលនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយមានប្រជាពលរដ្ឋពីប្រទេសចិននិងប្រទេសដទៃទៀត ត្រូវបានពួកគេបង្ខំឱ្យធ្វើការដើម្បីឆបោកជនជាតិរបស់ខ្លួននៅក្នុងឧស្សាហកម្មមួយដែលអ្នកវិភាគនិយាយថា មានតម្លៃរាប់ពាន់លានដុល្លារ។
ក្នុងសេចក្ដីថ្លែងការណ៍មួយបាននិយាយថា សមត្ថកិច្ចប៉ូលិសមីយ៉ាន់ម៉ាបានចាប់ខ្លួនមនុស្សចំនួន ៨០៧នាក់ពីបទឧក្រិដ្ឋកម្មឆ្លងព្រំដែន និងរឹបអូសកុំព្យូទ័រ ទូរសព្ទដៃ។ ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះ មានជនជាតិចិនចំនួន ៣៥២នាក់ដែលត្រូវបានធ្វើបត្យាប័នបញ្ជូនខ្លួនទៅកាន់ប្រទេសចិនវិញកាលពីថ្ងៃអាទិត្យទី៣១ ខែមីនា ខណៈអ្នកផ្សេងទៀតគឺជាជនជាតិមីយ៉ាន់ម៉ា៕

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


