ព័ត៌មានអន្ដរជាតិ
យោធា មីយ៉ាន់ម៉ា បាញ់ទម្លាក់ដ្រូន ៧ គ្រឿងរបស់ក្រុមប្រឆាំង
យោធាមីយ៉ាន់ម៉ាបានបាញ់ទម្លាក់យន្តហោះដ្រូនចំនួន ៧ គ្រឿងពីលើរដ្ឋធានីណៃពិដោ បន្ទាប់ពីក្រុមប្រឆាំងបើកការវាយដ៏កម្រមួយទៅលើរដ្ឋាភិបាលយោធា ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃទី០៤ ខែ មេសាកន្លងទៅ ។

បណ្ដាញព័ត៌មានរបស់ក្រុមយោធាបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា យន្តហោះដ្រូនចំនួន ៤ គ្រឿងដែលហោះតម្រង់ទៅអាកាសយានដ្ឋានណៃពិដោ និង ៣ គ្រឿងទៀតហោះចូលទៅជិតតំបន់ Zayarthiri ត្រូវបានបាញ់ទម្លាក់ និងកម្ទេចដោយជោគជ័យទាំងមិនមានការខូចខាត ឬអ្នករងរបួសនោះឡើយ ។
ចំណែកយោងតាមប្រភពពីអាកាសយានដ្ឋានបានឲ្យដឹងថា បន្ទាប់ពីឧបទ្ទវហេតុនេះកើតឡើងហើយ ខាងអាកាសយានដ្ឋានណៃពិដោក៏ត្រូវបង្ខំចិត្តបិទជាបណ្តោះអាសន្នផងដែរ ខណៈយន្តហោះដ្រូនមួយគ្រឿងក្នុងចំណោមយន្តហោះដ្រូនដែលត្រូវបាញ់ទម្លាក់ទាំងនោះ គឺមានផ្ទុកគ្រាប់បែក ។

គួរបញ្ជាក់ថា ការធ្វើរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីឆ្នាំ ២០២១ កន្លងទៅពីសំណាក់យោធាបានបង្កឲ្យមានការប្រយុទ្ធគ្នាជាថ្មីនឹងក្រុមប្រដាប់អាវុធជនជាតិភាគតិចដែលបានព្រួតដៃគ្នាជាមួយកងកម្លាំងការពារប្រជាជន (PDF) ដែលក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ ខណៈការបាញ់បង្ហោះដ្រូនទាំងប៉ុន្មាននេះគឺជាស្នាដៃរបស់ក្រុម PDF នេះឯង ។
ទន្ទឹមនោះ ចាប់តាំងពីអស់គ្រាប់កាំភ្លើងមក ក្រុមប្រឆាំងនឹងរដ្ឋាភិបាលយោធាបានងាកទៅប្រើប្រាស់យន្តហោះដ្រូនដើម្បីទម្លាក់គ្រាប់បែកទៅលើទីតាំងនានារបស់យោធា ជាមួយនឹងប្រសិទ្ធភាពនៃការបំផ្លិចបំផ្លាញកម្រិតខ្ពស់ ។ ជាក់ស្ដែងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ រលកនៃការវាយប្រហារដោយការទម្លាក់គ្រាប់បែកនៅទូទាំងប្រទេសមីយ៉ាន់ម៉ា ដែលរួមមានទាំងការវាយប្រហារលើអាកាសយានដ្ឋានផងនោះ បានសម្លាប់ឧត្តមសេនីយទោម្នាក់នៅជិតព្រំដែនប្រទេសចិន ដែលបង្កឲ្យមានការជម្លៀសកងទ័ពយោធាជាច្រើនចេញពីទីតាំងទាំងនោះផងដែរ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


