ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នានៅសមុទ្រខាងកើត
កងទ័ពជើងទឹកកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធយោធារួមគ្នានៅសមុទ្រខាងកើតដើម្បីពង្រឹងចំណេះជំនាញរបស់ពួកគេក្នុងការទប់ស្កាត់ការគំរាមកំហែងសន្តិសុខដែនសមុទ្រ និងធានាសុវត្ថិភាពការធ្វើនាវាចរណ៍នៅក្នុងសមុទ្រ ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap នៅថ្ងៃទី៩ ខែមេសានេះ ។

មែនទែនទៅ សមយុទ្ធប្រចាំឆ្នាំដែលមានរយៈពេល ៩ ថ្ងៃបានចាប់ផ្តើមតាំងតែពីថ្ងៃទី១ ខែមេសាមកម្ល៉េះ នៅក្នុងដែនទឹកនៃទីក្រុង Pohang ចម្ងាយ ២៦២ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល ដោយមានការចូលរួមពីនាវាកងទ័ពជើងទឹកចំនួន ៩ គ្រឿង និងឧទ្ធម្ភាគចក្រចំនួន ៤ គ្រឿងមកពីប្រទេសទាំងពីរ ខណៈភាគីសហរដ្ឋអាមេរិកបានបញ្ជូននាវាបេសកកម្ម USS Miguel Keith (ESB 5) ជាលើកដំបូង អមដោយនាវាកងទ័ពជើងទឹក ២ គ្រឿងផ្សេងទៀត និងឧទ្ធម្ភាគចក្រ MH-53 ផងដែរ ។
នាវា Miguel Keith មានប្រវែង ២៤០ ម៉ែត្រត្រូវបានរចនាឡើងដើម្បីធ្វើជាមូលដ្ឋានបណ្ដែតទឹកសម្រាប់ឧទ្ធម្ភាគចក្រចុះចត និងផ្តល់ការគាំទ្រផ្សេងទៀតដល់ប្រតិបត្តិការយោធាក្នុងបេសកកម្មដែនសមុទ្រ ។ ចំណែកកូរ៉េខាងត្បូងបានបញ្ជូននាវាចំនួន ៦ គ្រឿង រួមទាំងឧបករណ៍រុករករ៉ែ Nampo MLS-II ក៏ដូចជាឧទ្ធម្ភាគចក្រល្បាតដែនសមុទ្រ P-3 និងឧទ្ធម្ភាគចក្រ UH-60 ។

យោងតាមកងទ័ពជើងទឹកកូរ៉េខាងត្បូង សមយុទ្ធនេះត្រូវបានធ្វើឡើងដើម្បីបណ្តុះបណ្តាលកងទ័ពជើងទឹកកូរ៉េខាងត្បូង និងអាមេរិកឲ្យចេះអនុវត្តយុទ្ធសាស្ត្រត្រួសត្រាយផ្លូវសម្រាប់ការធ្វើនាវាចរណ៍ប្រកបដោយសុវត្ថិភាព និងពង្រឹងសមត្ថភាពឆ្លើយតបរួមគ្នារបស់ពួកគេប្រឆាំងនឹងសេណារីយ៉ូសង្គ្រាមគ្រាប់ផ្ទុះ ។
គួរបញ្ជាក់ថា សមយុទ្ធរួមគ្នានេះក៏បានរៀបចំលំហាត់ផ្សេងៗទៀតផងដែរ ដូចជាជំនាញក្នុងការដាក់ រាវរក និងរំដោះមីន ផ្តល់ការគាំទ្រផ្នែកដឹកជញ្ជូន និងការចុះចតរបស់ឧទ្ធម្ភាគចក្រនៅលើនាវា ដើម្បីអនុវត្តសមត្ថភាពនាវិក ក៏ដូចជាការពារកំពង់ផែសំខាន់ៗ និងផ្លូវចរាចរណ៍តាមសមុទ្រ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


