ព័ត៌មានអន្ដរជាតិ
មេដឹកនាំ G7 នឹងជួបគ្នារឿងការវាយប្រហាររបស់អ៉ីរ៉ង់លើអ៉ីស្រាអែល
មេដឹកនាំក្រុមប្រទេសមហាអំណាចទាំង៧ (G7) នឹងធ្វើការសម្របសម្រួលដើម្បីចេញការឆ្លើយតបផ្លូវទូតរួមគ្នាមួយចំពោះការវាយប្រហារដ៏សាហាវរបស់ប្រទេសអ៉ីរ៉ង់លើប្រទេសអ៉ីស្រាអេល។ នេះជាសំដីរបស់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក។
មេដឹកនាំក្រុមប្រទេស G7 នឹងជួបប្រជុំគ្នាតាមរយៈវីដេអូអនឡាញមួយនៅល្ងាចថ្ងៃអាទិត្យនេះ ដើម្បីសម្របសម្រួលពីការឆ្លើយតបរួមគ្នាមួយចំពោះការវាយប្រហាររបស់អ៉ីរ៉ង់លើអ៉ីស្រាអែល ដែលបានក្លាយជាការគំរាមកំហែងកាន់តែរាលដាលនៅមជ្ឈិមបូព៌ា។
នាយករដ្ឋមន្ត្រីអ៉ីតាលី លោក Giorgia Meloni បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសអ៉ីតាលី ដែលជាប្រធាន G7 នឹងរៀបចំកិច្ចប្រជុំនៅល្ងាចថ្ងៃអាទិត្យនេះ (១៤ ខែមេសា)។
លោក Meloni រួមជាមួយមេដឹកនាំអន្តរជាតិជាច្រើនទៀតបានធ្វើការថ្កោលទោសចំពោះការវាយប្រហាររបស់អ៉ីរ៉ង់កាលពីយប់ថ្ងៃសៅរ៍។ រដ្ឋាភិបាលទីក្រុងតេអេរ៉ង់បានបើកការប្រហារសងសឹកដោយគ្រាប់មីស៊ីល និងយន្តហោះគ្មានមនុស្សជិះរាប់រយដើម្បីជាការសងសឹកទៅនឹងអ៉ីស្រាអែលដែលបានវាយប្រហារលើស្ថានទូតអ៉ីរ៉ង់នៅទីក្រុងដាម៉ាស ប្រទេសស៊ីរី កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។
ការវាយប្រហារសងសឹកនេះបានជំរុញឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីជម្លោះកាន់តែរាលដាលនៅក្នុងតំបន់។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានហៅការវាយប្រហារនេះជា«ការវាយប្រហារផ្លូវការអាកាសមិនធ្លាប់មាន»លើបន្ទាយទាហានក្នុងប្រទេសអ៉ីស្រាអែល។ លោកបានបញ្ជាក់ថា មេដឹកនាំ G7 នឹងសម្របសម្រួលចេញ«ការឆ្លើយតបការទូតរួមគ្នាមួយ» ហើយសហរដ្ឋអាមេរិកនឹងនៅជិតស្និទ្ធជាមួយមេដឹកនាំអ៉ីស្រាអែល។
ទាហានអ៉ីស្រាអែលបានឲ្យដឹងថា អ៉ីរ៉ង់បានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សជិះជាង៣០០លើអ៉ីស្រាអែល ប៉ុន្តែ៩៩%ត្រូវបានស្ទាក់ចាប់ និងបាញ់ទម្លាក់។
ក្រុមប្រទេស G7 គឺសហរដ្ឋអាមេរិក កាណាដា អ៉ីតាលី អង់គ្លេស បារាំង អាល្លឺម៉ង់ និងជប៉ុន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ POLITICO
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


