ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ចង់វាយប្រហារតបទៅ អ៊ីរ៉ង់ តែលោកខាងលិចឲ្យអត់ធ្មត់សិន
អ៊ីស្រាអែលបាននិយាយថានឹងមានការឆ្លើយតបទៅនឹងការវាយប្រហាររបស់យន្តហោះគ្មានមនុស្សបើក និងកាំជ្រួចមីស៊ីលរបស់អ៊ីរ៉ង់កាលពីចុងសប្តាហ៍កន្លងទៅ ប៉ុន្តែសម្ព័ន្ធមិត្តដូចជា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកជំរុញឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu កុំវាយតបតឲ្យសោះ ចំពេលមានក្ដីភ័យព្រួយថាជម្លោះនៅមជ្ឈិមបូព៌ានឹងរីកកាន់តែធំឡើង ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី១៥ ខែមេសាកន្លងទៅ ។

ជាក់ស្ដែង មេបញ្ជាការយោធាអ៊ីស្រាអែល លោកឧត្តមសេនីយ៍ឯក Herzi Halevi បាននិយាយថា អ៊ីស្រាអែលនៅតែពិចារណាលើជំហានរបស់ខ្លួន បន្ទាប់ពីអ៊ីរ៉ង់បានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿង រួមទាំងមីស៊ីលផ្លោង និងមីស៊ីលនាំផ្លូវផងដែរ ប៉ុន្តែទោះយ៉ាងណា ប្រទេសរបស់យើងនឹងមិនឲ្យអ៊ីរ៉ង់ដេកលក់ស្រួលនោះឡើយ ។
បច្ចុប្បន្នអ៊ីស្រាអែលនៅតែស្ថិតក្នុងការប្រុងជើងការខ្ពស់ ប៉ុន្តែអាជ្ញាធរបានដកវិធានការសង្គ្រោះបន្ទាន់មួយចំនួន ដែលរួមមានការហាមប្រាមសកម្មភាពក្នុងសាលារៀន និងកម្រិតលើការជួបជុំទ្រង់ទ្រាយធំជាដើម ខណៈក្តីសង្ឃឹមនៃការសងសឹករបស់អ៊ីស្រាអែលបានធ្វើឲ្យប្រជាជនអ៊ីរ៉ង់ជាច្រើនមានក្ដីព្រួយបារម្ភរួចទៅហើយថានឹងមានផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងការគ្រប់គ្រងសង្គម ស្របពេលដែលនយោបាយរបស់ប្រទេសកំពុងយ៉ាប់យ៉ឺន ចាប់តាំងពីការតវ៉ានៅឆ្នាំ ២០២២ និងឆ្នាំ ២០២៣ ។

អ៊ីរ៉ង់បានបើកការសងសឹកទៅលើអ៊ីស្រាអែល បន្ទាប់ពីរដ្ឋាភិបាលរបស់លោក Netanyahu កាលពីថ្ងៃទី១ ខែមេសា បានបើកការវាយប្រហារតាមអាកាសទៅលើបរិវេណស្ថានទូតអ៊ីរ៉ង់នៅក្នុងទីក្រុងដាម៉ាស់ប្រទេសស៊ីរី ប៉ុន្តែរដ្ឋាភិបាលទីក្រុងតេហេរ៉ង់បានផ្ដល់សញ្ញាថា ខ្លួនមិនស្វែងរកការកើនឡើងជម្លោះនៅក្នុងតំបន់បន្ថែមទៀតនោះទេ ស្របពេលដែលលោកប្រធានាធិបតីអាមេរិក Joe Biden បានប្រាប់លោក Netanyahu កាលពីចុងសប្តាហ៍ថា អាមេរិកដែលជាបងធំរបស់អ៊ីស្រាអែល នឹងមិនចូលរួមក្នុងការវាយប្រហារតបតរបស់អ៊ីស្រាអែលទៅលើអ៊ីរ៉ង់នោះឡើយ ។
គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមនៅតំបន់ហ្គាហ្សាផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មក ការប៉ះទង្គិចគ្នាជាហូរហែរវាងអ៊ីស្រាអែល និងក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់នៅក្នុងប្រទេសលីបង់ ស៊ីរី យេម៉ែន និងអ៊ីរ៉ាក់ ខណៈទាហាន ៤ នាក់របស់អ៊ីស្រាអែលបានរងរបួសនៅជាប់ព្រំដែនជាមួយលីបង់ ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន ៖ អ៊ីរ៉ង់ ព្រមានថា បើអ៊ីស្រាអែល ហ៊ានសងសឹក នឹងត្រូវធ្ងន់ជាងនេះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


