ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល អាចសងសឹកអ៊ីរ៉ង់ ដោយបាញ់កម្ទេចរោងចក្រនុយក្លេអ៊ែរ តែម្តង
លោក Zohar Palti អតីតនាយកទីភ្នាក់ងារចារកម្មអ៊ីស្រាអែល (Mossad) បានប្រាប់កម្មវិធី The World with Yalda Hakim កាលពីថ្ងៃពុធទី១៧ខែមេសាថា ប្រទេសរបស់លោក កំពុងពិចារណាបាញ់កម្ទេចរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់តែម្តង ដើម្បីឆ្លើយតប ទៅការវាយប្រហារកាលពីថ្ងៃសៅរ៍។ នេះបើតាមសេចក្តីរាយករណ៍របស់ Sky News។

នៅពេលសួរសំណួរទាក់ទងការវាយប្រហាររបស់អ៊ីស្រាអែលលើរោងចក្រនុយក្លេអ៊ែរ លោក Palti ឆ្លើយតបថា “មែនហើយ គ្មានអ្វីត្រូវសង្ស័យទេ! យើងនឹងវាយប្រហារគ្រប់កន្លែង”។
បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃសៅរ៍លើអ៊ីស្រាអែល អ៊ីរ៉ង់បានបិទទីតាំងនុយក្លេអ៊ែររបស់ខ្លួនជាបណ្ដោះអាសន្ន ដោយសារភ័យខ្លាចផ្នែកសន្តិសុខ ព្រោះថាស្ថានការណ៍មើលទៅមិនស្រួលសោះ។

ជាការសងសឹកអ៊ីស្រាអែល ដែលបាញ់លើស្ថានទូតរបស់ខ្លួនក្នុងប្រទេសស៊ីរី, អ៊ីរ៉ង់បានបញ្ចេញមីស៊ីលជាង៣០០គ្រាប់និងយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង ប៉ុន្តែបើយោងតាមភាគីអ៊ីស្រាអែល, ៩៩%នៃសព្វាវុធទាំងនោះ មិនអាចហោះទម្លុះខែលការពារដែនអាកាសដ៏រឹងមាំបានឡើយ ព្រោះមានទាំងជំនួយពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ហ្សកដានី និងប្រទេសជិតខាងផ្សេងៗទៀតផង។
យ៉ាងណាក្តី ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានព្រមានថា បើអ៊ីស្រាអែល ហ៊ានវាយប្រហារចូលទឹកដីអ៊ីរ៉ង់សូម្បីប៉ុនក្រចកដៃ សូមពួកគេត្រៀមខ្លួនទទួលការសងសឹកដ៏ចាស់ដៃទៅវិញទៅ។

ការព្រមាននេះកើតឡើង ស្របពេលមានរបាយការណ៍ថា អ៊ីរ៉ង់ កំពុងរៀបចំបើកការវាយប្រហារដំណាក់កាលទីពីរ ប្រឆាំងអ៊ីស្រាអែល ដោយលើកនេះ នឹងប្រើប្រាស់អាវុធដ៏សាហាវដែលខ្លួនមិនធ្លាប់ប្រើពីមុនមកសោះ។
សូមជម្រាបឡើងវិញ ការវាយប្រហារកាលពីថ្ងៃសៅរ៍ទី១៣ខែមេសា គឺសងសឹកទៅនឹងការវាយប្រហារតាមអាកាសកាលពីថ្ងៃទី១ខែមេសា ដែលបានសម្លាប់មន្ត្រីយោធាអ៊ីរ៉ង់៧រូប រួមទាំងមេបញ្ជាការជាន់ខ្ពស់ពីររូបនៅឯស្ថានកុងស៊ុលរបស់ទីក្រុងតេហេរ៉ង់ ក្នុងទីក្រុងដាម៉ាស់ នៃប្រទេសស៊ីរីផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តើអ៊ីស្រាអែល ខាតលុយប៉ុន្មាន ដើម្បីការពារខ្លួនពីការសងសឹក របស់អ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


