ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន ទិញនាវាល្បាត៥គ្រឿងពីជប៉ុន តម្លៃ៤០០លានដុល្លារ
រដ្ឋាភិបាលហ្វីលីពីន បានយល់ព្រមលើកិច្ចព្រមព្រៀងទិញនាវាល្បាតសមុទ្រចំនួន ៥គ្រឿង នៅក្នុងតម្លៃ៤០០លានដុល្លារ ពីប្រទេសជប៉ុន ខណៈកំពុងរងសម្ពាធកាន់តែខ្លាំងឡើងពីក្រុងប៉េកាំង ជុំវិញជម្លោះដែនសមុទ្រចិនខាងត្បូង។

តាមរយៈការប្រកាសរបស់ក្រសួងការបរទេសហ្វីលីពីន កាលពីថ្ងៃទី១៧ ខែឧសភាម្សិលមិញ បានឲ្យដឹងថា គម្រោងទិញនាវាល្បាតនេះ គឺបានប្រាក់កម្ចីពីរដ្ឋាភិបាលជប៉ុន ចំនួន៤១៣លានដុល្លារ ដោយ៤០០លានដុល្លារទិញនាវាល្បាតប្រវែង៩៧ម៉ែត្រចំនួន៥គ្រឿង និងសល់ ១៣លានដុល្លារទុកសម្រាប់ឧបករណ៍ជំនួយចាំបាច់ផ្សេងៗ។ ការទិញនាវាល្បាតនេះ គឺបន្ថែមពីលើនាវាល្បាតដែលមានស្រាប់នៅក្នុងប្រទេសចំនួន ២គ្រឿង។
ក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសហ្វីលីពីន បានរៀបរាប់ថា “នេះនឹងជួយគាំទ្រដល់ឆ្មាំសមុទ្រហ្វីលីពីន ក្នុងការធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពរបស់ខ្លួន សម្រាប់ប្រតិបត្តិការដែនសមុទ្រ ជាពិសេសក្នុងការដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន”។

សូមបញ្ជាក់ថា ជំនួយអភិវឌ្ឍន៍ដែនសមុទ្រធំជាងគេរបស់ហ្វីលីពីន គឺទទួលបានពីជប៉ុន បើទោះជាប្រទេសទាំង២ធ្លាប់ឆ្លងកាត់ប្រវត្តិល្អក់កករនឹងគ្នាក៏ដោយ។ កាលពីសង្គ្រាមលោកលើកទី២ ជប៉ុនបានឈ្លានពាន និងកាន់កាប់ហ្វីលីពីន ប៉ុន្តែចំណងមិត្តភាពរវាងរដ្ឋាភិបាលទាំង២បានប្រែជាល្អនឹងគ្នាបន្តិចម្ដងៗឡើងវិញ តាមរយៈសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ ហើយជាពិសេសនោះគឺនៅពេលថ្មីៗនេះតែម្ដង ខណៈដែលហ្វីលីពីនកំពុងតឹងសរសៃ ក ខ្លាំងជាមួយចិន នៅលើដែនសមុទ្រចិនខាងត្បូង៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


