ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង បង្ក្រាបចម្រៀង ដែលសរសេរលើកជើងលោក គីម ជុងអ៊ុន
និយ័តករប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានប្រកាសការបង្ក្រាបលើវីដេអូចម្រៀងឃោសនាមួយ ដែលនិពន្ធសរសើរកប់ៗមាត់ពីវីរៈភាពរបស់លោក គីម ជុងអ៊ុន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។

បទចម្រៀងពីលោក គីម ជុងអ៊ុន បានល្បីល្បាញលើបណ្ដាញអ៊ីនធឺណិតមិនត្រឹមតែនៅក្នុងប្រទេសកូរ៉េខាងជើងនោះទេ ពោលគឺបានសាយភាយដល់បរទេសទាំងមិននឹកស្មានដល់។ កូរ៉េខាងត្បូង បានចាត់ទុកចម្រៀងនោះគឺជាការញុះញង់ និងបំផ្លាញសេរីភាពប្រជាធិបតេយ្យ។
ក្នុងសេចក្ដីថ្លែងការណ៍របស់កូរ៉េខាងត្បូង បានរៀបរាប់ថា “វីដេអូនោះត្រូវគេរកឃើញថា បានបំពានច្បាប់សន្តិសុខជាតិ ដោយយកគំរូ និងសរសើរលោក គីម ជុងអ៊ុន ជាមួយអត្ថបទចម្រៀងដែលហៅគាត់ថាជា [ឪពុកដ៏រួសរាយ] ហើយបានពណ៌នាគាត់ជា ការឱបក្រសោប និងការយកចិត្តទុកដាក់ចំពោះពលរដ្ឋកូរ៉េខាងជើងដោយក្ដីស្រឡាញ់ ហេតុនោះហើយលើកគាត់ប្រដូចជាអាទិទេព គីម ជុងអ៊ុន”។
វីដេអូចម្រៀងរបស់កូរ៉េខាងជើង បានផ្ទុះប្រជាប្រិយភាពទាំងមិនទំនងនៅលើកម្មវិធី TikTok, YouTube និងប្រព័ន្ធបណ្ដាញសង្គមមួយចំនួនទៀត។ បើតាមកូរ៉េខាងត្បូង ចម្រៀងមួយបទនោះមានវីដេអូចំនួន២៩ជាកំណាត់ៗ ដែលនឹងត្រូវហាមឃាត់ដោយនិយ័តករក្រុងសេអ៊ូល។

សូមបញ្ជាក់ថា វីដេអូចម្រៀង “Friendly Father” បានចាក់ផ្សាយដំបូងនៅលើទូរទស្សន៍រដ្ឋក្រុងព្យុងយ៉ាង កាលពីពាក់កណ្ដាលខែមេសាកន្លងទៅ។ ក្នុងវីដេអូ បានបង្ហាញពីទិដ្ឋភាពនៃការកាន់តំណែងរបស់លោក គីម ជុងអ៊ុន ក្នុងនាមជាមេដឹកនាំ អមដោយរូបភាពនៃទាហាន និងប្រជាពលរដ្ឋបង្ហាញការគាំទ្រយ៉ាងខ្លាំង ជាមួយសញ្ញាលើកម្រាមដៃមេកោតសរសើរ។
វាមិនមែនជាលើកដំបូងឡើយដែលនិយ័តករកូរ៉េខាងត្បូង បានហាមឃាត់វីដេអូឃោសនារបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ដោយកាលពីឆ្នាំ២០២៣កន្លងទៅ ក្រុងសេអ៊ូល ធ្លាប់បិទគណនីជាច្រើននៅលើយូធូបរបស់កូរ៉េខាងជើង៕
ដោយ៖ ឈាង

-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន