Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ត្បូង ចិន និង​ជប៉ុន រៀបចំ​កិច្ច​ប្រជុំ​កំពូល ក្រោយ​ផ្អាក​អស់​៤​ឆ្នាំ

បានផុស

នៅ

ជំនួប​ត្រី​ភាគី​រវាង​ប្រទេស​កូរ៉េ​ខាង​ត្បូង ចិន និង​ជប៉ុន នឹង​ត្រូវ​រៀបចំ​ធ្វើ​ឡើង​វិញ​​នៅ​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​​ទី​២៧ ខែ​ឧសភា​ខាង​មុខ ក្រោយ​ការ​ផ្អាក​​អស់​រយៈពេល​៤​ឆ្នាំ​កន្លង​ទៅ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​​ការិយាល័យ​ប្រធានាធិបតី​ក្រុង​​សេអ៊ូល នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២៤។

កិច្ច​ប្រជុំ​កំពូល​រវាង​កូរ៉េ​ខាង​ត្បូង ចិន និង​ជប៉ុន កាល​ពី​​ឆ្នាំ​២០១៩ (រូបភាព៖ Kyodo)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Yoon Suk Yeol ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង នឹង​ត្រូវ​មាន​ជំនួប​ទ្វេ​ភាគី​​​ម្ដង​ម្នាក់​ជាមួយ​​លោក Li Qiang នាយករដ្ឋមន្ត្រី​ចិន និង​លោក Fumio Kishida នាយករដ្ឋមន្ត្រី​ជប៉ុន នៅ​​ថ្ងៃ​អាទិត្យ​ទី​២៦ មុន​​ការ​ជួប​ប្រជុំ​ជា​​លក្ខណៈ​ត្រី​ភាគី​នៅ​​ថ្ងៃ​ចន្ទ​បន្ទាប់។ កិច្ចប្រជុំ​រវាង​ប្រទេស​ទាំង​៣ នឹង​​ធ្វើ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​ ផ្ដោត​សំខាន់​ទៅ​​លើ​៦​ចំណុច​ធំៗ មាន​​ដូចជា សេដ្ឋកិច្ច និង​​ពាណិជ្ជកម្ម, ការ​អភិវឌ្ឍ​​ប្រកប​ដោយ​ចីរភាព, បញ្ហា​សុខភាព, វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា, ​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​​សុវត្ថិភាព, ព្រម​ទាំង​​ការ​ផ្លាស់ប្ដូរ​រវាង​​ប្រជាជន​និង​ប្រជាជន។

កូរ៉េ​ខាង​ត្បូង ចិន និង​ជប៉ុន ធ្លាប់​យល់​ព្រម​ធ្វើ​​ការ​ប្រជុំ​​រួម​គ្នា​ជា​រៀងរាល់​ឆ្នាំ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៨ ដើម្បី​បង្កើន​​កិច្ច​​​សហ​ប្រតិបត្តិការ​តំបន់។ ប៉ុន្តែ​​គំនិត​ផ្តួចផ្ដើម​នេះ ត្រូវ​បាន​ខកខាន ដោយ​សារ​តែ​ជំនាស់​ទ្វេ​ភាគី និង​ការ​រីក​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩។ កិច្ច​ប្រជុំ​ត្រី​ភាគី​លើក​ចុង​ក្រោយ​​ធ្វើ​ឡើង​កាល​ពី​ចុង​ឆ្នាំ​២០១៩។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​​កូរ៉េ Yonhap បាន​​​ឲ្យ​ដឹង​​ថា នៅ​ក្នុង​​កិច្ច​ប្រជុំ​ត្រីភាគី​​នេះ កូរ៉េ​ខាង​ត្បូង និង​ជប៉ុន ទំនង​​ជា​​អាច​ស្នើ​សុំ​ឲ្យ​ចិន​ដើរ​តួ​នាទី​ជួយ​ទប់​ស្កាត់​​ការ​​គំរាម​កំហែង​​មីស៊ីល និង​នុយក្លេអ៊ែរ​​​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ជុំវិញ​ក្ដី​ព្រួយ​បារម្ភ​ថា កូរ៉េ​ខាង​​ជើង​កំពុង​លួច​ដឹក​​ជញ្ជូន​សព្វាវុធ​ឲ្យ​​រុស្ស៊ី​យក​ទៅ​ប្រើ​ក្នុង​សង្គ្រាម​តតាំង​នឹង​​អ៊ុយក្រែន។ ដោយ​ឡែក​ចំពោះ​ភាគី​ចិន​វិញ អាច​លើក​យក​​កង្វល់​ពី​បញ្ហា​សន្តិសុខ​​​របស់​ខ្លួន ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​ត្រីភាគី​រវាង​កូរ៉េ​​ខាង​ត្បូង ជប៉ុន និង​សហរដ្ឋ​អាមេរិក ជា​ពិសេស​​នោះ​គឺ​ការ​ធ្វើ​សមយុទ្ធ​រួម​គ្នា​​តែ​ម្ដង ក្រោយ​កិច្ច​ប្រជុំ​ Camp David កាល​ពី​ពេល​កន្លង​ទៅ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកវិភាគ និង​មេ​សហជីព​នៅ​កម្ពុជា​ ៖ សហជីព​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​កាត់ទោស​

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ២០ ម៉ោង មុន

Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា  

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ជីវិតកម្សាន្ដ២២ ម៉ោង មុន

ទេព បូព្រឹក្ស ប្រកាសដាក់បទ«ទេវរាជ» ប្រកួតពានរង្វាន់អន្តរជាតិ និងស្នើឱ្យទស្សនាបទនេះតាម YouTube វិញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ២១ ម៉ោង មុន

បង្ហើប​តម្លៃ​ស្នាក់នៅ​បន្ទប់​សណ្ឋាគារ​ប្រណិត​ឋានសួគ៌​បូកគោ​ នៅ​លើ​កំពូល​ភ្នំ​បូកគោ

Sokha Hotels

ព័ត៌មានពេញនិយម