ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីឆែក ជួបគ្រោះថ្នាក់ ពេលកំពុងជិះម៉ូតូប្រណាំងគ្នា
ប្រធានាធិបតីឆែក លោក Petr Pavel ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្រោយរងរបួស ខណៈពេលកំពុងជិះម៉ូតូប្រណាំងគ្នា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៤ ខែឧសភា នេះ។

ការិយាល័យប្រធានាធិបតីសាធារណរដ្ឋឆែក បានឲ្យដឹងថា របួសរបស់លោក Pavel មិនជាធ្ងន់ធ្ងរអ្វីទេ ប៉ុន្តែត្រូវស្ថិតនៅក្រោមការសង្កេតមើលរយៈពេលខ្លីជាបណ្ដោះអាសន្នសិន។ ព័ត៌មានលម្អិតបន្ថែមទៀតមិនត្រូវបានបកស្រាយឲ្យដឹងនោះឡើយ។
ដោយឡែកបើតាមប៉ូលិសឆែកវិញ បានប្រាប់ថា ការស៊ើបអង្កេតមិនត្រូវបានធ្វើឡើងទេ ព្រោះគ្រោះថ្នាក់នេះស្ថិតនៅទីលានប្រណាំងម៉ូតូ មិនមែនជាផ្លូវសាធារណៈ។ នៅពេលកើតហេតុការណ៍ លោក Pavel ត្រូវគេជឿជាក់ថា លោកកំពុងប្រណាំងម៉ូតូធំប្រភេទ BMW R1200 GS។

លោក Pavel វ័យ៦២ឆ្នាំ គឺជាបុគ្គលមួយរូប ដែលស្រឡាញ់ការជិះម៉ូតូកម្សាន្ត។ មុនពិធីឡើងកាន់តំណែងប៉ុន្មានសប្ដាហ៍កាលពីឆ្នាំ២០២៣ លោក Pavel បានទៅជិះម៉ូតូធំចូលលេងរដ្ឋ Bavaria ក្នុងប្រទេសអាល្លឺម៉ង់។
គ្រោះថ្នាក់ដែលកើតឡើងកាលពីថ្ងៃទី២៣ឧសភាម្សិលមិញ មិនមែនជាបញ្ហាទើបបង្កឡើងលើកដំបូងដោយប្រធានាធិបតីរូបនេះឡើយ។ នៅឆ្នាំ២០២៣ លោកធ្លាប់បានធ្វើការសូមទោសជាសាធារណៈម្ដងរួចមកហើយ ដែលត្រូវគេថតបានថា លោកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព។ បន្ថែមពីនេះ នៅខែមេសាកន្លងទៅ លោក Pavel បានរងរបួសដាច់រហែកសាច់ជិតចិញ្ចើមភ្នែក ពេលកំពុងលេងបាញ់កាំភ្លើងនៅទីលានកម្សាន្តមួយកន្លែង៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


