ព័ត៌មានអន្ដរជាតិ
ថៃ គ្រោងបើកភ្លើងបៃតងឲ្យល្បែងកាស៊ីណូចូលរកស៊ីស្របច្បាប់
រដ្ឋាភិបាលថៃ នឹងជំរុញបន្តគម្រោងធ្វើឲ្យកាស៊ីណូក្លាយជាមុខរបរស្របច្បាប់ ដើម្បីបង្កើតជាប្រាក់ចំណូលរដ្ឋឲ្យបានកាន់តែច្រើន ព្រមទាំងជួយលើកមុខមាត់ប្រទេសឲ្យក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ។ នេះបើយោងតាមការលើកឡើងរបស់លោក Chai Wacharonke អ្នកនាំពាក្យរដ្ឋាភិបាលថៃ។

ថ្លែងក្នុងសន្និសីទខ្លីមួយក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្ដាហ៍ លោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន បានបញ្ជាឲ្យក្រសួងហិរញ្ញវត្ថុ រៀបចំសេចក្ដីព្រាងច្បាប់ ស្របតាមមូលដ្ឋានគ្រឹះនៃច្បាប់ប្រទេស សម្រាប់បង្កើតទីតាំងសេវាកម្មកម្សាន្ត។ លោក សេដ្ឋា បន្តថា លោក Julapun Amornvivat អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នឹងក្លាយជាអ្នកដឹកនាំរៀបចំលើសេចក្ដីព្រាងច្បាប់មួយនេះ។
ភាគច្រើននៃតំណាងសមាជិកសភាចំនួន៥០០រូបក្នុងប្រទេសថៃ កាលពីខែមីនាកន្លងទៅ បានបង្ហាញការគាំទ្រ ដែលសភាមានបំណងធ្វើឲ្យកាស៊ីណូក្លាយជាសេវាកម្មកម្សាន្តស្របច្បាប់ ដើម្បីទាក់ទាញភ្ញៀវទេសចរដែលមានការចំណាយខ្ពស់។ លោក Chai បាននិយាយថា បើតាមការប៉ាន់ស្មាន សេវាកម្មកាស៊ីណូ និងសេវាកម្មកម្សាន្តដទៃទៀតនៅក្នុងសេចក្ដីព្រាងច្បាប់ថ្មី នឹងជួយបង្កើនចំណូលពន្ធឲ្យរដ្ឋាភិបាលថៃបានដល់ ៣២៨លានដុល្លារ សម្រាប់ឆ្នាំដំបូងក្រោយបើកដំណើរការ។
ថៃ គឺជាប្រទេសចុងក្រោយគេ ដែលបានលើកយកការពិចារណាប្រកួតប្រជែងលើឧស្សាហកម្មកាស៊ីណូពិភពលោក ដែលកើបចំណូលបានរាប់រយពាន់លានដុល្លារឯណោះក្នុង១ឆ្នាំៗ។ បើតាមការវាយតម្លៃរបស់ក្រុមហ៊ុនអាមេរិក IBIS World ឧស្សាហកម្មកាស៊ីណូពិភពលោក ទទួលបានចំណូល ២៦៣,៣ពាន់លានដុល្លារ កាលពីឆ្នាំ២០២៣កន្លងទៅ។
សូមបញ្ជាក់ថា ល្បែងភ្នាល់ភាគច្រើនគឺមិនស្របច្បាប់នោះទេនៅក្នុងប្រទេសថៃ ដោយសារតែប្រជាជាតិអាស៊ីមួយនេះ សម្បូរទៅពុទ្ធសាសនិកភាគច្រើន និងការអភិរក្សនិយម។ យ៉ាងណាមិញ គម្រោងបើកឲ្យមានកាស៊ីណូស្របច្បាប់ នឹងនៅតែបន្តធ្វើឡើងនៅក្នុងប្រទេសថៃ ដើម្បីស្ដារវិស័យទេសចរឡើងវិញ ក្រោយពីទទួលរងផលប៉ះពាល់ពីជំងឺរាតត្បាតកាលពីប៉ុន្មានឆ្នាំកន្លងទៅ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


