ព័ត៌មានអន្ដរជាតិ
ឆេះផ្សារល្បីមួយកន្លែងនៅបាងកក ងាប់សត្វអស់ជាង១០០០ក្បាល
អគ្គិភ័យនៅផ្សារ Chatuchak ក្នុងទីក្រុងបាងកក ប្រទេសថៃ បានឆក់យកជីវិតសត្វចិញ្ចឹមអស់ប្រមាណ ១០០០ក្បាល និងបង្កឲ្យតូបលក់ដូរជាង ១០០តូប បានឆេះខ្ទេចខ្ទីគ្មានសល់។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានថៃ Bangkok Post នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នេះ។

មន្ត្រីនៅសង្កាត់ Chatuchak បានរាយការណ៍ថា អគ្គិភ័យបានចាប់ផ្ដើមឆេះនៅវេលាម៉ោង ៤និង១០នាទីព្រឹក ស្ថិតនៅម្ដុំកន្លែងលក់សត្វចិញ្ចឹម ដែលបណ្ដាលឲ្យសត្វជាច្រើនក្បាលត្រូវដុតទាំងរស់នៅក្នុងទ្រុងជួយសង្គ្រោះមិនបាន។ សត្វចិញ្ចឹមទាំងនោះ មានដូចជា ឆ្កែ ឆ្មា សត្វស្លាប ពស់ កណ្តុរ និងប្រភេទសត្វល្មូនមួយចំនួន។ ករណីឆេះនេះ បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី តែមិនបានធ្វើឲ្យមានមនុស្សរងរបួសឬស្លាប់នោះឡើយ។
បើតាមអាជីវករម្នាក់នៅក្នុងផ្សារ Chatuchak បានឲ្យដឹងថា ភ្លើងចាប់ផ្ដើមឆេះចេញពីតូបលក់ឆ្កែមួយកន្លែង ដែលម្ចាស់តូបរមែងបើកកង្ការទុកចោលទល់ៗភ្លឺ ឲ្យសត្វចិញ្ចឹមរបស់គាត់។
តូបសត្វដែលត្រូវអគ្គិភ័យលេបត្របាក់ មានចំនួន ១១៨តូប លើផ្ទៃដីចំនួន ១៤០០ម៉ែត្រការ៉េ ដែលត្រូវចំណាយពេល៣០នាទីទើបពន្លត់បានសម្រេច។

សូមបញ្ជាក់ថា ផ្សារ Chatuchak គឺជាផ្សារដ៏ធំបំផុតមួយនៅអាស៊ីអាគ្នេយ៍ ដែលបានទាក់ទាញភ្ញៀវទេសចរប្រមាណជិត ២០ម៉ឺននាក់ឲ្យទៅលេងនៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ។ ផ្សារនេះបើក និងពេញនិយមសម្រាប់ភ្ញៀវទេសចរតែនៅថ្ងៃចុងសប្ដាហ៍ប៉ុណ្ណោះ ប៉ុន្តែតំបន់ដែលលក់សត្វចិញ្ចឹមវិញ គឺបើកជារៀងរាល់ថ្ងៃតែម្ដង៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


