Connect with us

ព័ត៌មានអន្ដរជាតិ

សិង្ហបុរីដាក់ពន្ធនាគារជនជាតិអង់គ្លេសពីបទរំលោភច្បាប់ធ្វើចត្តាឡីស័ក

បានផុស

នៅ

បុរសជនជាតិអង់គ្លេសម្នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២ សប្តាហ៍ និងពិន័យជាប្រាក់ ១,០០០ ដុល្លារសិង្ហបុរី (៧៥៣ ដុល្លារអាមេរិក) ចំពោះការរំលោភច្បាប់ធ្វើចត្តាឡីស័ករបស់ប្រទេសសិង្ហបុរីដោយចាកចេញពីបន្ទប់សណ្ឋាគារដើម្បីទៅលេងគូដណ្តឹងរបស់គាត់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Nigel Skea អាយុ ៥២ ឆ្នាំបានដើរឡើងតាមជណ្តើរជើងដើម្បីចំណាយពេល ៩ ម៉ោងនៅពេលយប់ជាមួយនាង Agatha Maghesh Eyamalai អាយុ ៣៩ ឆ្នាំនៅក្នុងខែកញ្ញា ខណៈដែលឥឡូវនេះពួកគេរៀបការរួចហើយ ។

នាង Eyamalai ក៏ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារមួយសប្តាហ៍ផងដែរ ។

សិង្ហបុរីតម្រូវឲ្យប្រជាជនធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃនៅក្នុងសណ្ឋាគារពេលមកដល់ ។

កាលពីដើមខែនេះលោក Skea បានសារភាពទោសកំហុសចំពោះបទចោទប្រកាន់ប្រឆាំងនឹងបទបញ្ជាត្រួតពិនិត្យ  និងមួយទៀតពីបទមិនពាក់ម៉ាសមុខ ។

ឯកសាររបស់តុលាការបាននិយាយថា លោក Skea បានចាកចេញពីបន្ទប់ធ្វើចត្តាឡីស័ករបស់គាត់នៅឯសណ្ឋាគារ Ritz Carlton Millenia Singapore ចំនួន ៣ ដងដើម្បីទៅលេងនាង Eyamalai ដែលបានកក់បន្ទប់នៅក្នុងសណ្ឋាគារជាមួយគ្នានោះ ទោះបីជាពួកគេរស់នៅក្នុងប្រទេសសិង្ហបុរីក៏ដោយ ។

ទន្ទឹមនោះនាង Eyamalai ក៏បានសារភាពពីបទចោទប្រកាន់សមគំនិតក្នុងការបំពានបទបញ្ជានេះផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ BBC

ចុចអាន ៖ នាយករដ្ឋមន្រ្តីសិង្ហបុរីទទួលការចាក់វ៉ាក់សាំងកូវីដក្រុមហ៊ុន Pfizer-BioNTech (មានវីដេអូ)

ចុចអាន ៖ សិង្ហបុរីរកឃើញអ្នកឆ្លងកូវីដបម្លែងខ្លួនប្រភេទថ្មី បន្ថែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម