ព័ត៌មានអន្ដរជាតិ
រុស្ស៊ី-កូរ៉េខាងជើង នឹងជួយគ្នា បើបរទេសណា ហ៊ានឈ្លានពាន
ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នៅប្រទេសកូរ៉េខាងជើង បានបញ្ចប់ហើយ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ខ្លាំងគឺកិច្ចព្រមព្រៀងមួយ ដែលបញ្ជាក់ថា សម្ព័ន្ធមិត្តទាំងពីរ នឹងជួយគ្នាទៅវិញទៅមក បើប្រទេសណាមួយត្រូវបរទេសឈ្លានពាន។

តាមសេចក្តីរាយការណ៍របស់ RT កាលពីថ្ងៃពុធទី១៩ខែមិថុនាឆ្នាំ២០២៤, លោក ពូទីន និងលោក គីម ជុងអ៊ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនជាមួយគ្នាដូចជាទំនាក់ទំនង វប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងសន្តិសុខ ជាដើម។
ដោយហៅវាថាជា “កិច្ចព្រមព្រៀងវិជ្ជមានប្រកបដោយផ្លែផ្កា”, លោកពូទីន និយាយថា “ឯកសារស្តីពីភាពជាដៃគូគ្រប់ជ្រុងជ្រោយ ដែលយើងបានចុះហត្ថលេខានៅថ្ងៃនេះ គឺសម្ព័ន្ធមិត្តទាំងពីរ នឹងជួយគ្នាទៅវិញទៅមក ក្នុងករណីមានការឈ្លានពានប្រឆាំងនឹងភាគីណាមួយ”។

លោកបន្តថា ទីក្រុងមូស្គូ គាំទ្រដល់ចេតនារបស់ទីក្រុងព្យុងយ៉ាង ក្នុងការការពារសន្តិសុខនិងអធិបតេយ្យរបស់ខ្លួន ពីការឈ្លានពានរបស់លោកខាងលិច។ ប្រទេសនេះ ចាត់ទុកសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់គេ ថាជាអ្នកទទួលខុសត្រូវចំពោះភាពតានតឹងខ្លាំងឡើងៗ នៅក្នុងតំបន់។ ការឃោសនារបស់លោកខាងលិច មិនអាចលាក់បាំងចេតនាភូមិសាស្ត្រនយោបាយដ៏គឃ្លើនរបស់ពួកគេបានទៀតទេ រួមទាំងនៅអាស៊ីភាគពាយព្យផងដែរ។
មុនដំណើរទស្សនកិច្ចនេះ ប្រធានាធិបតីរុស្ស៊ី ធ្លាប់បានព្រមានទៅលោកសេរីរួចមកអំពីគោលបំណងរបស់ទីក្រុងកៀវ ក្នុងការប្រើអាវុធបស្ចិមប្រទេសដើម្បីវាយប្រហារចូលជ្រៅនៅក្នុងប្រទេសរុស្ស៊ី។ លោកក៏ព្រមាននៅដើមខែមិថុនាដែរថា ប្រសិនបើរឿងនេះកើតឡើងមែន ទីក្រុងមូស្គូ អាចជួយសព្វាវុធដូចគ្នា ទៅឲ្យសត្រូវរបស់លោកខាងលិច ដែលអាចបាញ់កម្ទេចទីតាំងយោធារបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ។

សូមជម្រាបជាថ្មី លោក ពូទីន បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសកូរ៉េខាងជើង កាលពីថ្ងៃពុធទី១៩ខែមិថុនា ដែលនេះជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល២៤ឆ្នាំ។ ក្រោយចាកចេញពីទីក្រុងព្យុងយ៉ាង លោក ពូទីន ក៏បន្តដំណើរទៅវៀតណាម ទៀតសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ តាមការអញ្ជើញរបស់លេខាបក្សវៀតណាមលោក Nguyen Phu Trong។
ទោះបីជាយ៉ាងណាក៏ដោយ ជុំវិញដំណើរទស្សនកិច្ចនៅកូរ៉េខាងជើង, សហគមន៍អន្តរជាតិបានបង្ហាញក្តីកង្វល់ជាពន់ពេក ដោយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg និយាយថា សម្ព័ន្ធមិត្តយោធាមួយនេះ បារម្ភបំផុតអំពីរឿងម្យ៉ាងគត់ នោះគឺរុស្ស៊ីអាចផ្តល់ជំនួយដល់កម្មវិធីមីស៊ីលនិងនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី-កូរ៉េខាងជើង ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


