Connect with us

ព័ត៌មានអន្ដរជាតិ

វីដេអូ៖ អង់គ្លេស បំផ្ទុះគ្រាប់បែកសម័យសង្គ្រាមលោកលើកទី២ ដែលគេមិនធ្លាប់ឃើញ

បានផុស

នៅ

ការបំផ្ទុះគ្រាប់បែកសម័យសង្គ្រាមលោកលើកទី២ បានបណ្តាលឲ្យបែកកញ្ចក់បង្អួចផ្ទះ ហើយអគារមួយចំនួនទទួលរងការខូចខាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រាប់បែក “Hermann” ទម្ងន់១តោន ដែលប្រើដោយពួកណាហ្ស៊ី ត្រូវបានគេរកឃើញនៅលើដីឯកជនមួយ នៅខាងលិចសកលវិទ្យាល័យ University of Exeter ក្នុងទីក្រុង Devon នៃប្រទេស អង់គ្លេស កាលពីព្រឹកថ្ងៃសុក្រទី២៦ខែកុម្ភៈ។

ដំបូង ខ្សែព័ទ្ធប្រវែង១០០ម៉ែត្រ ត្រូវបានរៀបចំឡើងប៉ុន្តែ វាត្រូវបានពង្រីកដល់ទៅ៤០០ម៉ែត្រកាលពីថ្ងៃសៅរ៍ទី២៧ខែកុម្ភៈ តាមសំណើរបស់ក្រុមដោះគ្រាប់បែក កងទ័ពជើងទឹក។

ប្រជាពលរដ្ឋក្នុងលំនៅដ្ឋានប្រហែល២,៦០០ខ្នង ដោយក្នុងនោះមាននិស្សិតសកលវិទ្យាល័យចំនួន១,៤០០នាក់ផងដែរ ត្រូវបានជម្លៀសចេញ។

ការបំផ្ទុះគ្រាប់បែកដោយប្រើតេឡេបញ្ជា បានធ្វើឡើងនៅវេលាម៉ោង៦និង១០នាទីល្ងាចថ្ងៃសៅរ៍ (ថ្ងៃអាទិត្យនៅកម្ពុជា) ដោយការផ្ទុះត្រូវបានគេឮ ដល់ចម្ងាយរាប់សិបគីឡូម៉ែត្រ។

អ្នកនាំពាក្យប៉ូលិស Devon និង Cornwall បាននិយាយថា “ជាអកុសល វាបានបង្កឲ្យមានការខូចខាតរចនាសម្ព័ន្ធ ដោយអគារមួយចំនួនជាពិសេសនៅក្នុងរង្វង់ខ្សែព័ទ្ធ១០០ម៉ែត្រ រួមទាំងការបែកកញ្ចក់បង្អួចនិងស្នាមប្រេះឥដ្ឋផងដែរ។

ប៉ូលិសកំពុងធ្វើការជាមួយភ្នាក់ងារនានា រួមទាំងក្រុមប្រឹក្សាតំបន់ Devon, ក្រុមប្រឹក្សាក្រុង Exeter និងក្រុមហ៊ុននានាផងដែរ ក្នុងក្តីសង្ឃឹមថា ប្រជាជននឹងអាចវិលត្រឡប់ទៅផ្ទះវិញក្នុងពេលឆាប់ៗ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យកងកម្លាំងបានបន្ថែមថា ប្រជាជនមិនគួរវិលត្រឡប់ទៅវិញទេរហូតដល់មានការជូនដំណឹងបន្ថែម។

កាលពីថ្ងៃសៅរ៍ ប៉ូលិសបាននិយាយថា ផលប៉ះពាល់នៃការផ្ទុះនេះគឺខ្លាំងណាស់ ដោយកម្ទេចកម្ទីបានខ្ទាតក្នុងចម្ងាយយ៉ាងតិច២៥០ម៉ែត្រ និងដីក្រហូងមានទំហំប៉ុនឡានក្រុង៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ ផ្ទុះគ្រាប់បែកទាំងកណ្តាលថ្ងៃត្រង់ បុរសម្នាក់រងរបួសធ្ងន់

ចុចអាន៖ វីដេអូស្តែងៗ ប៉ូលិសមីយ៉ាន់ម៉ា បាញ់ប្រហារលើបាតុករ ស្លាប់១៨នាក់ម្សិលមិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ១ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម