ព័ត៌មានអន្ដរជាតិ
គ្រាប់បែកទំនើបប្រភេទថ្មីរបស់អាមេរិក ជិតទៅដល់ដៃ អ៊ុយក្រែន ហើយ
សារព័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃអង្គារទី៣០ខែមករាថា សហរដ្ឋអាមេរិក នឹងប្រគល់គ្រាប់បែករយៈចម្ងាយឆ្ងាយថ្មីដ៏ទំនើបជាលើកដំបូង ទៅឲ្យប្រទេសអ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីការសាកល្បងប្រកបដោយជោគជ័យ។

តាមរបាយការណ៍ គ្រាប់បែកទំហំតូចបាញ់ចេញពីដីគោកប្រភេទនេះគឺផលិតដោយក្រុមហ៊ុន Boeing ជាមួយរយៈចម្ងាយ៨៨គីឡូម៉ែត្រ ហើយមានសមត្ថភាពបាញ់ចំគោលដៅច្បាស់ៗ។
របាយការណ៍ដដែល បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់មួយរូបដែលនិយាយថា សូម្បីតែក្នុងឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិក ក៏មិនទាន់មានគ្រាប់បែកនេះដែរ ហើយវានឹងត្រូវយកប្រើប្រាស់ជាលើកដំបូងនៅលើសមរភូមិក្នុងប្រទេសអ៊ុយក្រែន ជាមួយក្តីសង្ឃឹមថា ជួយកងទ័ពទីក្រុងកៀវបានច្រើន។

ទោះបីជាយ៉ាងណាក៏ដោយ អាមេរិក មិនបញ្ជាក់ទេថាតើខ្លួននឹងបញ្ជូនឲ្យអ៊ុយក្រែន ប៉ុន្មានគ្រាប់ ហើយក៏មិនបញ្ចេញព័ត៌មានលម្អិតលើសនេះដែរ ពាក់ព័ន្ធគ្រាប់បែកដ៏ទំនើបខាងលើ។
សូមបញ្ជាក់ជាថ្មី ចាប់តាំងពីរុស្ស៊ី ផ្តើមប្រតិបត្តិការយោធាពិសេសក្នុងខែកុម្ភៈឆ្នាំ២០២២មក ប្រទេសលោកខាងលិច បានផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ក្នុងចំនួនទឹកប្រាក់រាប់រយពាន់លានដុល្លារ។

ជំនួយបានវិវត្តពីគ្រាប់កាំភ្លើងធំនិងការបណ្តុះបណ្តាលទ័ពនៅឆ្នាំ២០២២ ទៅជាជំនួយសព្វាវុធធុនធ្ងន់ រួមទាំងរថក្រោះ ប្រព័ន្ធការពារដែនអាកាសទំនើបៗ គ្រាប់បែកចង្កោម និងមីស៊ីលផងដែរ។
យ៉ាងណា វិមានក្រឹមឡាំង តែងព្រមានជានិច្ចថា ភាគីលោកខាងលិចកំពុង ចូលដៃដោយផ្ទាល់ក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន តាមរយៈការផ្តល់ជំនួយទាំងនេះ ហើយអាវុធដែលបញ្ជូនទៅ នឹងត្រូវទីក្រុងមូស្គូ កម្ទេចក្លាយជាផេះផង់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ពូទីន ប្រកាសថា សម្ព័ន្ធមិត្តរបស់ខ្លួនក្លាយជា មហាអំណាចនុយក្លេអ៊ែរ ហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


