ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចាប់ផ្តើមផលិតគ្រាប់បែកគួរឲ្យខ្លាចខ្នាតធំ ទុកប្រើក្នុងសង្គ្រាម
តាមសេចក្តីរាយការណ៍របស់ Sputnik, ពេលនេះ ប្រទេសរុស្ស៊ី បានចាប់ផ្តើមការផលិតខ្នាតធំនូវគ្រាប់បែកទម្ងន់៣តោន ផ្ទុះសាហាវគួរឲ្យខ្លាច សម្រាប់ទុកប្រើប្រាស់ក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន និងកន្លែងផ្សេង។

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី២១ខែមីនាថា តាមពិតទៅ ការផលិតគ្រាប់បែក FAB-3000 ឬគេដាក់រហស្សនាមឲ្យថា “ពេជ្ឈឃាដដែនអាកាស” នេះ បានចាប់ផ្តើមតាំងតែពីខែកុម្ភៈមកម្ល៉េះ ប៉ុន្តែទើបក្នុងខែមីនានេះប៉ុណ្ណោះ ដែលរុស្ស៊ី ចាប់ផ្តើមផលិតជាទ្រង់ទ្រាយធំ។
មិនត្រឹមតែ FAB-3000 ទេ, រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលោក Sergei Shoigu ក៏ត្រូវបានជូនដំណឹង អំពីការផលិតគ្រាប់បែកដ៏គួរឲ្យខ្លាចផ្សេងទៀត ដូចជា FAB-500 និង FAB-1500 ក្នុងចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់ លើសពីពេលមុនៗផងដែរ។

ស្របពេលជាមួយគ្នានោះដែរ កាសែត Washington Post បានរាយការណ៍ថា “រួមជាមួយនឹងយន្តហោះគ្មានមនុស្សបើក មីស៊ីល និងកាំភ្លើងធំរបស់រុស្ស៊ី, គ្រាប់បែកនេះនឹងបន្ថែមថាមពលបំផ្លិចបំផ្លាញថ្មី ដល់យុទ្ធនាការរបស់រុស្ស៊ីនៅភាគខាងកើតប្រទេសអ៊ុយក្រែន ដូចដែលគេបានឃើញពីជោគជ័យនៅទីក្រុង Avdeevka នាពេលថ្មីៗនេះ ដែលជាជ័យជម្នះដ៏សំខាន់លើកដំបូងរបស់រុស្ស៊ីក្នុងរយៈពេលជិតមួយឆ្នាំ”។
សូមបញ្ជាក់ FAB-3000 គឺជាគ្រាប់បែកដែលមានជាតិផ្ទុះខ្លាំង បង្កើតឡើងសម្រាប់យន្តហោះទម្លាក់គ្រាប់បែកធុន Tu-4 ក្នុងឆ្នាំ១៩៤៦ ហើយក្រោយមកយន្តហោះ Tu-16 និង Tu-22 ត្រូវបានផលិតដើម្បីបំពាក់ជាមួយគ្រាប់បែកនេះ។

FAB-3000 មានទម្ងន់៣តោននិងប្រវែងជាងបីម៉ែត្រ ជាមួយកម្លាំងផ្ទុះ១.៤តោន។ គ្រាប់បែកនេះត្រូវបានបំពាក់ដោយហ្វុយហ្សីបចំនួន៣ ហើយផ្ទុះឡើងក្នុងពេលតែមួយ។
FAB-3000 គឺជាគ្រាប់បែកអាកាសដែលគេខ្លាច ព្រោះវាមានសមត្ថភាពបំផ្លាញរចនាសម្ព័ន្ធយោធា និងឧស្សាហកម្មទោះមានការការពារពីកំពែងរឹងមាំយ៉ាងណាក៏ដោយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ព្រមានម្តងទៀត! ជប៉ុន នឹងជួបផលវិបាក បើមីស៊ីល Patriot ធ្លាយដល់ដីអ៊ុយក្រែន មែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


