ព័ត៌មានអន្ដរជាតិ
ករណីឆ្លងជំងឺកូវីដ១៩ទូទាំងពិភពលោក កើនឡើងជាលើកដំបូងក្នុងរយៈពេល៧សប្តាហ៍
អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា កាលពីសប្តាហ៍មុន ចំនួននៃការឆ្លងជំងឺកូវីដ១៩ទូទាំងពិភពលោក បានកើនឡើងជាលើកដំបូងក្នុងរយៈពេល៧សប្តាហ៍។

អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានប្រាប់សន្និសីទសារព័ត៌មានក្នុងទីក្រុងហ្សឺណែវថា ការកើនឡើងនូវករណីនេះ គឺជារឿងខកចិត្តប៉ុន្តែមិនគួរឲ្យភ្ញាក់ផ្អើលទេ។ លោកកត់សម្គាល់ថា និន្នាការកើនឡើងកំពុងបន្តនៅគ្រប់ទីកន្លែងក្នុងពិភពលោក ក្រៅពីតំបន់អាហ្វ្រិកនិងតំបន់ប៉ាស៊ីហ្វិកខាងលិច។

លោកនិយាយថា “ការកើនឡើងមួយចំនួនគឺដោយសារតែ ការបន្ធូរបន្ថយវិធានការសុខភាពសាធារណៈ ការរីករាលដាលជាបន្តនៃវីរុសបំប្លែងខ្លួននិងមនុស្សលែងសូវការពារខ្លួនដូចមុន”។
យោងតាមសកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា រហូតមកដល់ពេលនេះ មានករណីឆ្លងជំងឺកូវីដ១៩ជាង ១១៤លានករណី ស្លាប់២.៥លាននាក់និង៦៤.៥លាននាក់បានជាសះស្បើយ។

ទន្ទឹមនឹងនេះដែរ លោក Tedros បាននិយាយថា វាឆាប់ពេកហើយសម្រាប់រដ្ឋាភិបាលនានាក្នុងការពឹងផ្អែកតែលើកម្មវិធីចាក់វ៉ាក់សាំង ហើយបោះបង់ចោលវិធានការផ្សេងទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។
លោក Tedros លើកឡើងថា “ប្រសិនបើប្រទេសនានាពឹងផ្អែកតែលើវ៉ាក់សាំង ពួកគេនឹងមានកំហុស។ វិធានការសុខភាពសាធារណៈនៅតែជាមូលដ្ឋាននៃការឆ្លើយតបចំពោះជំងឺកូវីដ១៩”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ វ៉ាក់សាំង Oxford និង Pfizer កាត់បន្ថយហានិភ័យនៃជំងឺកូវីដធ្ងន់ធ្ងរ ៨០ភាគរយសម្រាប់មនុស្សអាយុលើស៨០ឆ្នាំ
ចុចអាន៖ ខេត្តព្រះសីហនុបើកយុទ្ធនាការចែកម៉ាសជូនពលរដ្ឋខណៈមានផ្ទុះជំងឺកូវីដ១៩ខ្លាំងក្លា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


