ព័ត៌មានអន្ដរជាតិ
ក្រោយជាប់ឆ្នោតអាណត្តិទី ២ ដឹងទេ មេ WHO កាន់តំណែងនេះតាំងឆ្នាំណា មក
លោក Tedros Adhanom Ghebreyesus ត្រូវបានបោះឆ្នោតជ្រើសរើសឲ្យធ្វើជាអគ្គនាយកអង្គការសុខភាពពិភពលោក (WHO) សម្រាប់អាណត្តិទី ២ រយៈពេល ៥ បន្តទៀត ពោលរហូតដល់ឆ្នាំ ២០២៧ ។

លោក Tedros ដែលជាអ្នកស្រាវជ្រាវសុខភាពសាធារណៈជនជាតិអេត្យូពីបានកាន់តំណែងជាអគ្គនាយក WHO ចាប់តាំងពីឆ្នាំ ២០១៧ មកម្ល៉េះ ហើយលោកគឺជាជនជាតិអាហ្វ្រិកដំបូងគេដែលកាន់តំណែងមួយនេះ បន្ទាប់ពីត្រូវបានគាំទ្រដោយសហភាពអាហ្វ្រិក ។
អំឡុងពេលដឹកនាំ WHO រយៈពេល ៥ ឆ្នាំកន្លងមកនេះ លោក Tedros បានដើរតួនាទីក្នុងការឆ្លើយតបទៅនឹងការផ្ទុះឡើងនៃជំងឺអេបូឡា និងជំងឺរាតត្បាតកូវីដ ១៩ ខណៈពេលថ្មីៗនេះក៏កំពុងតាមដានជំងឺអុតស្វាផងដែរ ។

គួរបញ្ជាក់ថា មុនពេលត្រូវបានតែងតាំងជាអគ្គនាយក WHO លោក Tedros ធ្លាប់បានបម្រើការជារដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសអេត្យូពីពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១២ និងជារដ្ឋមន្ត្រីការបរទេសពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៦ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
សន្តិសុខសង្គម៤ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


