ព័ត៌មានអន្ដរជាតិ
ពិភពលោកកំពុងល្វីងមុខនឹងបញ្ហាធំៗចំនួន ៣ (មានវីដេអូ)
ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានព្រមានថា ពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាដ៏គួរឲ្យភ័យខ្លាចចំនួន ៣ ដូចជា ជំងឺកូវីដ ១៩, សង្រ្គាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងចុងក្រោយគឺជំងឺអុតស្វា ។

លោក Tedros បាននិយាយនៅទីក្រុងហ្សឺណែវថា បច្ចុប្បន្នជំងឺអុតស្វាកំពុងផ្ទុះក្នុងប្រទេសក្រៅទ្វីបអាហ្វ្រិកចំនួន ១៨ ហើយ ខណៈករណីច្រើនជាង ១២០ ករណីត្រូវបានបញ្ជាក់នៅក្នុងទ្វីបអឺរ៉ុប សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និងអ៊ីស្រាអែល ។
ចំណែកជំងឺកូវីដ ១៩ វិញ រហូតមកដល់ពេលនេះពិភពលោកបានកត់ត្រាករណីឆ្លងសរុបជាង ៥២៨ លានករណី ហើយនិងមានអ្នកាស្លាប់ជាង ៦ លាននាក់ហើយ ខណៈដែលសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោក វ្ល៉ាឌីមៀ ពូទីន ហៅថាជា “ប្រតិបត្តិការយោធាពិសេស” ក៏បានអូសបន្លាយពេលដល់ខែទី ៤ ផងដែរ ។

ជំងឺអុតស្វា ឬ Monkeypox ជាមេរោគដែលកើតមានញឹកញាប់បំផុតនៅតំបន់ដាច់ស្រយាលនៃទ្វីបអាហ្រ្វិកកណ្តាល និងខាងលិច ប៉ុន្តែត្រូវបានអ្នកជំនាញសុខភាពជាតិអង់គ្លេសចាត់ទុកថាជាជំងឺស្រាលប៉ុណ្ណោះ ខណៈមនុស្សភាគច្រើនដែលឆ្លងវីរុសនេះបានជាសះស្បើយវិញក្នុងរយៈពេលពីរបីសប្តាហ៍ ។
ទន្ទឹមនោះការផ្ទុះឡើងនេះក៏បានធ្វើឲ្យអ្នកវិទ្យាសាស្ត្រមានការភ្ញាក់ផ្អើលផងដែរ ហើយមន្ត្រីសុខាភិបាលចក្រភពអង់គ្លេសបានចេញដំបូន្មានថ្មីថា ទំនាក់ទំនងដែលមានហានិភ័យខ្ពស់នៃករណីឆ្លងជំងឺអុតស្វាគួរតែដាក់ឲ្យធ្វើចត្តាឡីស័ករយៈពេល ៣ សប្តាហ៍ ហើយបែលហ្សិកបានក្លាយជាប្រទេសដំបូងគេដែលប្រកាសឲ្យអ្នកឆ្លងធ្វើបែបនេះ ។

ទោះបីជាមិនមានវ៉ាក់សាំងសម្រាប់ជំងឺអុតស្វាក៏ដោយ ក៏ប្រទេសមួយចំនួនបាននិយាយថា ពួកគេកំពុងស្តុកទុកថ្នាំបង្ការជំងឺអុតស្វាយ ដែលមានប្រសិទ្ធភាពប្រហែល ៨៥ ភាគរយក្នុងការការពារការឆ្លងមេរោគ ដោយសារតែមេរោគទាំងពីរនេះគឺស្រដៀងគ្នា ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ BBC
-
សន្តិសុខសង្គម៤ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


