ព័ត៌មានអន្ដរជាតិ
ប្រមុខ WHO សង្ឃឹមថា ជំងឺរាតត្បាត កូវីដ១៩ នឹងបញ្ចប់ក្នុងឆ្នាំនេះ
យោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់អង្គការសុខភាពពិភពលោក, អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បាននិយាយថា លោកសង្ឃឹមថា ជំងឺរាតត្បាតកូវីដ១៩ នឹងបញ្ចប់នៅឆ្នាំ២០២៣នេះ។

លោក Ghebreyesus និយាយថា “បច្ចុប្បន្ន ចំនួនអ្នកស្លាប់ប្រចាំសប្តាហ៍គឺទាបជាងពេលដែលយើងប្រើពាក្យជំងឺរាតត្បាត លើកដំបូងកាលពី៣ឆ្នាំមុន។ ភាពប្រសើរឡើងនេះ គឺមានសារសំខាន់ណាស់។ ខ្ញុំជឿជាក់ថា នៅចំណុចណាមួយក្នុងឆ្នាំនេះ យើងនឹងអាចនិយាយបានថា កូវីដ១៩ ត្រូវបានបញ្ចប់ទាំងស្រុង។ កូវីដ នឹងលែងជាគ្រាអាសន្នផ្នែកសុខភាពសាធារណៈ ជាការព្រួយបារម្ភអន្តរជាតិ និងជារោគរាតត្បាតទៀតហើយ។ មនុស្សគ្រប់រូបត្រូវតែរៀនមេរៀនពីជំងឺរាតត្បាតនេះ”។

គួរបញ្ជាក់ថា ជំងឺកូវីដ១៩ ត្រូវបានរកឃើញដំបូងក្នុងខែធ្នូឆ្នាំ២០១៩ នៅទីក្រុងអ៊ូហាន ប្រទេសចិន ហើយ WHO បានប្រកាសថា ជាជំងឺរាតត្បាតជាសកលនៅថ្ងៃទី១១ខែមីនា ឆ្នាំ២០២០៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ អ្នកវិទ្យាសាស្រ្តព្រមាន ជំងឺមួយនឹងចាប់ផ្តើមឆ្លងរាលដាល បន្ទាប់ពី កូវីដ១៩
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


