ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងទំនងជាបានទទួលការផ្គត់ផ្គង់វេជ្ជសាស្រ្តពីទីភ្នាក់ងារអន្តរជាតិមួយ
យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុនកាលពីថ្ងៃទី១៧ខែកក្កដានេះ បានឲ្យដឹងថា កូរ៉េខាងជើងទំនងជាបានទទួលការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តពីទីភ្នាក់ងារអន្តរជាតិណាមួយបន្ទាប់ពីការផ្អាកពីរទៅបីឆ្នាំ ដោយសារការរាតត្បាតមេរោគឆ្លងកូវីដ១៩។

យោងតាមអាកាសយានដ្ឋានក្នុងទីក្រុងប៉េកាំងបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួនថា ក្រុមហ៊ុនអាកាសចរណ៍រដ្ឋកូរ៉េខាងជើង Air Koryo បានហោះហើរយន្តហោះដឹកទំនិញពីទីក្រុងប៉េកាំងទៅកាន់ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃចន្ទ។
គួររំឭកថា ប្រទេសកូរ៉េខាងជើងបានផ្អាកសេវាកម្មហោះហើរត្រង់រវាងប្រទេសចិន បន្ទាប់ពីមានការរីករាលដាលនៃជំងឺរាតត្បាត ប៉ុន្តែប្រទេសនេះបានបន្តប្រតិបត្តិការសេវាកម្មហោះហើជាមួយប្រទេសចិនវិញក្នុងខែសីហាឆ្នាំ២០២៣ ហើយបច្ចុប្បន្នកំណត់ពេលហោះហើរចំនួនបីជើងក្នុងមួយសប្តាហ៍ ប៉ុន្តែជើងហោះហើរកាលពីថ្ងៃចន្ទគឺជាជើងហោះហើរមិនធម្មតា។ ប្រភពការទូតខ្លះនិយាយថា ជើងហោះហើរកាលពីថ្ងៃចន្ទហាក់ដូចជាបានដឹកសម្ភារពេទ្យពីទីភ្នាក់ងារអន្តរជាតិមួយ រួមទាំងវ៉ាក់សាំងសម្រាប់កុមារ។

គួរបញ្ជាក់ថា នៅក្នុងការផ្លាស់ប្តូរដាច់ដោយឡែកមួយ ស្ថានទូតចិននៅទីក្រុងព្យុងយ៉ាងបានបញ្ជាក់កាលពីថ្ងៃចន្ទថាលោក Qu Dongyu អគ្គនាយកអង្គការស្បៀងអាហារ និងកសិកម្ម (FAO) របស់អង្គការសហប្រជាជាតិ កំពុងបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង។ ដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើងដោយមន្ត្រីទីភ្នាក់ងារអន្តរជាតិមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយទេចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩។ ប្រទេសនានាកំពុងឆ្ងល់ថាតើទីក្រុងព្យុងយ៉ាងនឹងចាប់ផ្តើមទទួលយកជំនួយពីទីភ្នាក់ងារអន្តរជាតិពេញលេញឬយ៉ាងណា។
ប្រទេសកូរ៉េខាងជើង ធ្លាប់បានបញ្ជូនយន្តហោះទៅកាន់ប្រទេសចិនដើម្បីដឹកការផ្គត់ផ្គង់វេជ្ជសាស្រ្ត មួយថ្ងៃបន្ទាប់ពីខ្លួនបានបញ្ជាក់ពីការផ្ទុះឡើងដំបូងនូវជម្ងឺកូវីដ១៩ ដោយមានជើងហោះហើរយន្តហោះ Air Koryo ចំនួន៣គ្រឿងមកពីប្រទេសកូរ៉េខាងជើងទៅកាន់ទីក្រុង Shenyang របស់ប្រទេសចិន៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


