ព័ត៌មានអន្ដរជាតិ
ចម្លែក! ឆ្មាមួយក្បាលធ្វើឲ្យយន្តហោះដឹកអ្នកដំណើរ បង្ខំចុះចតភ្លាមៗ
ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Tarco Airlines ចេញពីប្រទេសស៊ូដង់ទៅកាតា បានជួបប្រទះបញ្ហាប្រហែល ៣០ នាទីក្នុងអំឡុងពេលធ្វើដំណើរ។
ភ្លាមៗនោះដែរ យន្តហោះក៏បានបង្ខំចុះចតជាបន្ទាន់ បន្ទាប់ពីមានសត្វឆ្មាមួយក្បាលបានបង្ហាញខ្លួន និងវាយប្រហារអ្នកបើកយន្តហោះ។
តាមការសន្និដ្ឋាន ឆ្មាមួយក្បាលនោះឡើងមកដេកលើយន្តហោះក្នុងអំឡុងពេលសម្អាត ហើយវាបានភ្ញាក់ឡើងក្នុងពេលហោះហើរ រួចវាយប្រហារសមាជិកនាវិកតែម្ដង។ ក្រុមអ្នកបើកយន្តហោះបានប៉ុនប៉ងចាប់វាដែរ ប៉ុន្តែមិនបានផលឡើយ។
លោក Al-Sudani បានរាយការណ៍ថា ដោយដឹងអំពីការគំរាមកំហែងរបស់ថនិកសត្វនេះ អាចបង្កឲ្យមានបញ្ហាដល់អ្នកបើកបរយន្តហោះ លោកក៏បានសម្រេចចិត្តបង្វែរជើងហោះហើរត្រឡប់ទៅទីក្រុង Khartoum វិញ។
ទោះយ៉ាងណា អ្នកនៅលើយន្តហោះមិនជឿថា ឆ្មាបានលូនចូលទៅកន្លែងផ្ទុករបស់របររបស់អ្នកដំណើរឡើយ។ ផ្ទុយទៅវិញវាអាចវង្វេង ហើយដើរចូលទៅកន្លែងដាក់យន្តហោះនៅពេលយប់ ខណៈពេលដែលយន្តហោះកំពុងត្រូវបានគេរៀបចំត្រួតពិនិត្យមុនហោះហើរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖mirror
ចុចអាន៖WHO ថា ជំងឺកូវីដ ១៩ នឹងមិនរលាយបាត់នៅឆ្នាំនេះទេ ទោះមានវ៉ាក់សាំងក៏ដោយ
ចុចអាន៖មូលហេតុដែលទីក្រុងតូចៗច្រើននៅម៉ិកស៊ិកបដិសេធចាក់វ៉ាក់សាំងកូវិដ-១៩
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ