Connect with us

ព័ត៌មានអន្ដរជាតិ

មូលហេតុ​ដែល​ទី​ក្រុង​តូច​ៗ​ច្រើន​នៅ​ម៉ិកស៊ិក​បដិសេធ​ចាក់​វ៉ាក់សាំង​កូវិដ-១៩​

បានផុស

នៅ

សម្រាប់​ប្រធានាធិបតី​ម៉ិចស៊ិក Andrés Manuel López Obrador ការ​ចាក់​វ៉ាក់សាំង​ពលរដ្ឋ​ម៉ិចស៊ិក​ទាំង​អស់​ជា​ការ​ទទួល​ខុស​ត្រូវ​សុខមាលភាព​ជាតិ និង​យុត្តិធម៌​សង្គម។

លោក​បាន​និយាយ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ​​ដែល​ជា​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ​របស់​លោក មួយ​សប្តាហ៍ បន្ទាប់​ពី​វិល​ត្រឡប់​មក​កាន់​សកម្មភាព​សាធារណៈ​វិញថា ៖«វ៉ាក់សាំង​នឹង​ចាប់​ផ្តើម​មក​ដល់​បន្តិច​ៗ​ម្តង»។

លោក​ថា ៖«​ថ្ងៃ​នេះ យើង​ចាប់​ផ្តើម​ផែន​ការ​ចាក់វ៉ាក់សាំង​ ហើយ​​វា​មិន​អាច​ឈប់​បានទេ។ យើង​បន្ត​ផ្តោត​លើ​គោល​ដៅ​នៃ​ការ​ចាក់​វ៉ាក់​សាំង​ដល់​មនុស្ស​ទាំង​អស់ ដែល​ជា​ការត្រៀម​អាទិភាព»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ​​​មាន​សញ្ញា​ច្បាស់​ណាស់​ថា មិនមែន​ពលរដ្ឋ​ម៉ិចស៊ិកទាំង​អស់​សុទ្ធ​តែ​ត្រៀម​ខ្លួន​ទទួល​យក​ការ​​ចាក់​វ៉ាក់​សាំង​​​នោះ​ទេ។

នៅទី​ក្រុង​តូច​ Aldama ជា​ទី​ប្រជុំ​​ជនមួយ​​ដែល​មាន​ប្រជា​ពលរដ្ឋ​ប្រមាណ​៧០០០​នាក់​នៅ​ភាគ​ខាង​ជើង​រដ្ឋ Chiapas ប្រទេស​ម៉ិចស៊ិកូ មាន​មនុស្ស​មួយ​ចំនួន​និយាយ​ថា ពួក​គេ​នឹង​មិន​ចាក់​វ៉ាក់សាំង​ទេ​ ដោយ​មិន​គិត​ពី​ផែន​ការ​ថ្នាំ​បង្កា​រណា​មួយ​ ឬវ៉ាក់សាំង​មក​ពី​ប្រភព​ណា​នោះ​។

ស្ត្រី​ឈ្មោះ María Magdalena López Santís អ្នក​រស់​នៅទី​ក្រុង​ Aldama បាន​ប្រាប់​ CNN ថា ៖«ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​ចាក់​វ៉ាក់សាំង? ខ្ញុំ​អត់​ឈឺ​ទេ។ វា​មិន​ល្អ​ទេ បើ​ពួក​គេ​ព្យាយាម​បង្ខំ​ពួក​យើង​ឲ្យ​ចាក់​វ៉ាក់សាំង​នោះ។ ខ្ញុំ​មិន​ដឹង»។

សហគមន៍​ជន​ជាតិ​ដើម​ដូច​ជាទី​ក្រុង​ Aldama មាន​ប្រវត្តិ​មិន​ទុក​ចិត្ត​ចំពោះ​រដ្ឋាភិបាល​សហព័ន្ធ។ ថ្នាក់​ដឹក​នាំ​សហគមន៍​និយាយ​ថា ក្នុង​ករណី​ល្អ​បំផុត ពួក​គាត់​ត្រូវ​បាន​គេ​មិន​អើពើ។ ក្នុង​ករណី​អាក្រក់​បំផុត​ ពួក​គេ​ត្រូវ​បាន​រំលោភ​យក​ដី​ធ្លី ការ​រើស​អើង ការ​រំលោភ​បំពាន និង​​ធ្វើ​ទុក្ខ​បុក​ម្នេញ។ នៅ​ពេល​នេះ វា​ហាក់​ដូច​ជា​ខ្វះ​ព័ត៌មាន និង​ទ្រឹស្តី​ឃុមឃិត​ដែល​សាយ​ភាយ​នៅ​ក្នុង​តំបន់​ដូច​ជា ភ្លើង​ឆេះ​ព្រៃ​ជា​ដើម​ដែល​​ធ្វើ​ឲ្យ​ស្ទាក់​ស្ទើរ​រឿង​វ៉ាក់សាំង។

លោក Tomás López Pérez ​លេខាទី​ក្រុង​ Aldama បាន​ប្រាប់ CNN ថា ប្រជា​ជន​នៅ​ទី​នេះ​រាប់​បញ្ចូល​ទាំង​ខ្លួន​លោក​ផង ជឿ​ជាក់​យ៉ាង​ខ្លាំង​ថា វ៉ាក់សាំង​អាច​មាន​ផល​អាក្រក់​ច្រើន​ជាង​ល្អ។

លោក​ថា ៖«អ្នក​ភូមិ​មិន​ទទួល​បាន​ព័ត៌មានត្រឹម​ត្រូវ​ពី​បញ្ហា​នេះ​ទ។ ដោយ​សារ​យើង​អត់​ដឹង​អ្វី​​ដែល​វ៉ាក់សាំង​ត្រូវ​បាន​បង្កើត​ឡើង។ យើង​ជឿ​ថា ពួក​គេមាន​ផ្ទុក​វីរុសកូវិដ-១៩។ ​នេះ​ហើយ​ជា​ហេតុ​ផល​​ចម្បង​ដែល​ប្រជាពល​រដ្ឋ​មិន​ចង់​ចាក់វ៉ាក់សាំង»។

ដោយ​សារ​តែ​មនុស្ស​ភាគ​ច្រើន​​នៅ​សហគម​ប្រជុំ​ជន​ទាំង​នោះ​ទំនាក់​ទំនង​គ្នា​​ជា​ភាសា​​កំណើត​ដើម ដូច្នេះ​ព័ត៌មាន​របស់​រដ្ឋាភិបាល​អំពី​យុទ្ធសាស្ត្រ​ការពារ​កូវិដ-១៩ ពួក​គេ​មិន​សូវ​ទទួល​បាន។

ប៉ុន្តែប្រជា​ពល​រដ្ឋ​នៅ Aldama ល្អ​ម្យ៉ាង​ដែរ​ ពី​ព្រោះ​ពួក​គេ​ភាគ​ច្រើន​កម្រ​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​ធំ​ៗ ហើយ​ក៏​កម្រ​មាន​មនុស្ស​​​​ធ្វើ​ដំណើរ​ទៅ​ទី​ប្រជុំ​ជន​នេះ​ដែល​ធ្វើ​ឲ្យ​បញ្ហា​ប្រឈម​នឹង​ជំងឺ​ឆ្លង​មាន​ភាគ​រយ​តិច​តូច​បំផុត។

មន្ត្រីមូលដ្ឋាន​បាន​និយាយ​ដោយ​មោទនភាព​ថា គ្មាន​នរណា​ម្នាក់​បាន​ឆ្លង​ជំងឺ​នេះ​ទេ ទោះ​ជា​មន្ត្រី​សុខាភិបាល​មិន​បាន​បញ្ជាក់​ក៏​ដោយ។ ទោះ​បី​ជា​យ៉ាង​ណា ទី​ប្រជុំ​នេះ​ក៏​ត្រូវ​បាន​បិទ​ជា​ច្រើន​ខែ នៅ​ពេល​ដែល​រដ្ឋាភិបាល​សហព័ន្ធ​បាន​ដាក់​បំរាម​​ទូទាំង​ប្រទេស។

លោក Adolfo Victorio López Gómez អភិបាលទី​ក្រុ​ Aldama បាន​និយាយ​ថា លោក​ដ៏​បាន​ផ្តល់​តម្លៃ​ដល់​ឱសថ​បុរាណ​​ដែល​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល​ទាប​ពី​ជំងឺ​កូវិដ-១៩​នៅ​ទី​ក្រុង​នេះ និង​ជឿ​ជាក់​លើ​ប្រសិទ្ធភាព​របស់​វា។

López ប្រាប់​ថា ៖«សំណាង យើង​មាន​វិធី​សាស្ត្រ​ពី​ដូន​តា​របស់​យើង​​ដែល​បន្សល់​ទុក​ឲ្យ​យើង​ប្រើ​ថ្នាំ​បុរាណ ហើយ​យើងបាន​ណែនាំ​ដល់ក្មេង​ៗ​ជំនាន់​ក្រោយ​ឲ្យ​ចេះ។ វា​ជួយ​យើង​ច្រើន​ណាស់»។

ទី​ក្រុង​តូច​ៗ​ដូច​ជា Aldama ជា​ទី​ប្រជុំជន​ស្វយ័ត។ រដ្ឋ​ធម្មនុញ្ញ​ម៉ិចស៊ិកអនុញ្ញាត​ឲ្យ​ទី​ក្រុងតូចៗ ឬ​ទី​ប្រជុំ​ជន​ទាំង​នោះ​គ្រប់​គ្រង​ខ្លួន​ឯង​ដែល​ស្ថិត​ក្រោម​គោល​ការណ៍​ប្រពៃណី និង​ទំនៀមទម្លាប់៕
ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ១ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម