ព័ត៌មានអន្ដរជាតិ
វៀតណាមចង់បន្ថយប្រាក់ពិន័យចរាចរណ៍តិចជាងមុន១០ដងសម្រាប់ការបើកបរក្នុងស្ថានភាពស្រវឹង
ក្រសួងសន្តិសុខសាធារណៈវៀតណាម មានបំណងចង់កាត់បន្ថយប្រាក់ពិន័យនៅក្នុងក្រឹត្យស្ដីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានតិចជាងមុន១០ដង សម្រាប់អ្នកបើកបរយានយន្តដែលមានកម្រិតជាតិអាល់កុលក្នុងខ្លួនមិនលើសពី០,២៥មិល្លីក្រាមក្នុង១លីត្រខ្យល់។
ប្រាក់ពិន័យបច្ចុប្បន្នសម្រាប់អ្នកបើករថយន្តដែលមានកម្រិតជាតិអាល់កុលក្នុងខ្លួនមិនលើសពី០,២៥មិល្លីក្រាមក្នុង១លីត្រខ្យល់ ស្ថិតនៅចន្លោះពី ២៣៨ដុល្លារ ទៅ ៣១៨ដុល្លារ ហើយក្រសួងសន្តិសុខសាធារណៈវៀតណាមចង់កាត់បន្ថយឲ្យចុះមកសល់ត្រឹម ៣១,៧៨ដុល្លារ ទៅ ៤០ដុល្លារប៉ុណ្ណោះ។ ចំពោះអ្នកបើកបរម៉ូតូ ការផាកពិន័យនឹងចុះពីជាង៧៩ដុល្លារ មកនៅត្រឹម ១៥ដុល្លារ ទៅ ២៣ដុល្លារ។ ដោយឡែកសម្រាប់អ្នកជិះកង់ និងអ្នកដែលប្រើប្រាស់យានជំនិះអត់ប្រើម៉ាស៊ីនផ្សេងទៀតដែលមានកម្រិតជាតិអាល់កុលក្នុងខ្លួនចាប់ពី ០,២៥ ទៅ ០,៤មិល្លីក្រាមក្នុង១លីត្រខ្យល់ នឹងត្រូវកាត់បន្ថយការផាកពិន័យពី ៨ដុល្លារមកសល់ត្រឹម៤ដុល្លារ។
ក្រសួងសន្តិសុខសាធារណៈវៀតណាម មិនបានបង្ហាញពីមូលហេតុនៃសំណើរបស់ខ្លួនក្នុងការកាត់បន្ថយប្រាក់ផាកពិន័យចំពោះការបើកបរក្នុងស្ថានភាពស្រវឹងនោះទេ។
សូមបញ្ជាក់ថា សមាជិកសភាវៀតណាមបានអនុម័តច្បាប់ថ្មីស្តីពីសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោកកាលពីថ្ងៃទី២៧ខែមិថុនា ដោយការផាកពិន័យជាអតិបរមាចំពោះកម្រិតជាតិអាល់កុលលើសពី ០,៤មិល្លីក្រាមក្នុង១លីត្រខ្យល់ គឺស្ថិតនៅចន្លោះពី ២៣៨ដុល្លារ ទៅ ៣១៨ដុល្លារសម្រាប់អ្នកបើកបរម៉ូតូ និងពី ១១៩២ដុល្លារ ដល់ ១៥៩០ដុល្លារសម្រាប់អ្នកបើកបររថយន្ត។
នៅឯកិច្ចប្រជុំសភាជាតិកាលពីចុងឆ្នាំ២០២៣ សមាជិកសភាជាច្រើនរូប ធ្លាប់បាននិយាយថា ការហាមប្រាមដាច់ខាតនូវគ្រឿងស្រវឹងចំពោះអ្នកបើកបរគឺតឹងរ៉ឹងពេក និងមិនអាចអនុវត្តជាក់ស្តែងបាននោះឡើយ៕
ដោយ៖ ឈាង
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ខេត្ត៤ របស់កម្ពុជានៅក្នុងតំបន់អភិវឌ្ឍត្រីកោណ CLV មានគម្រោងវិនិយោគ ១០៥ សរុបទឹកប្រាក់ ៣,៧ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
រដ្ឋបាលខេត្តកណ្ដាលបំភ្លឺ ចំពោះការផ្សាយថា “បង្គោលព្រំដែនបានហែលទឹកឆ្លងទន្លេមកដុះជាប់ជញ្ជាំងសាលាឃុំខ្មែរ (ព្រែកជ្រៃ ស្រុកកោះធំ)”
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ក្លាយជាមេបញ្ជាការរងអាវុធហត្ថរាជធានី២០ថ្ងៃ កូនប្រុសលោក រ័ត្ន ស្រ៊ាង ត្រូវទៅកាន់តួនាទីថ្មីជាមេបញ្ជាការអាវុធហត្ថខេត្តសៀមរាបវិញម្ដង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ពលរដ្ឋស្រុកថ្មគោល ២២ គ្រួសារ សុំសម្ដេចទាំងទ្វេជួយកាត់ឆ្កៀលដីធ្លាប់អាស្រ័យផលជាង ២០ ឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ថៃ អតិជាតិបុត្រ ចេញមុខទទួលរឿងជំពាក់លុយគេ និងសន្យាសងម្ចាស់បំណុល
-
វប្បធម៌ ជំនឿ៣ ថ្ងៃ ago
កៀកថ្ងៃសែនក្បាលទឹក ឆ្នាំទាំង ៣នេះ កាន់តែមានលាភសំណាងច្រើន ទាក់ទងលុយកាក់
-
ចរាចរណ៍៤ ថ្ងៃ ago
គ្រោះថ្នាក់ចរាចរណ៍ នៅស្រុកសំរោង បណ្តាលឱ្យប្តី ប្រពន្ធ និងកូនតូចៗ២នាក់ ស្លាប់គួរឱ្យរន្ធត់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
យុវជនចេញមុខពន្យល់រឿងCLVយ៉ាងសាមញ្ញ ដើម្បីកុំឱ្យយុវជនខ្លះជឿការញុះញង់ដោយគ្មានមូលដ្ឋាន